Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃ​នេះ​ តម្លៃ​ប្រេង​បន្ត​ធ្លាក់​ចុះ​ស្រប​ពេល​មាន​​ក្តី​រំពឹង​បញ្ចេញប្រេង​បម្រុង

បានផុស

នៅ

តម្លៃ​ប្រេង​ឆៅ​អាមេរិក​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ពាណិជ្ជកម្ម​​ព្រឹក​​ថ្ងៃ​ចន្ទ​នេះ​ដែល​បន្ត​ការ​ធ្លាក់​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ប្រទេស​ជប៉ុន​បាន​និយាយ​កាល​ពី​ចុង​សប្តាហ៍​នេះ​ថា ខ្លួន​កំពុង​ពិចារណា​នបញ្ចេញ​ប្រេង​បម្រុង​ដើម្បី​ជួយបន្ធូរ​បន្ថយ​តម្លៃ​។

ប្រេង​ឆៅ​របស់​ក្រុម​ហ៊ុន​យក្ស​អាមេរិក WTI បាន​ធ្លាក់​តម្លៃ​៦៥​សេន ឬ​ស្មើ​នឹង 0.៩%​ នៅ​ក្នុង​១​បារ៉ែល​ដែល​មាន​តម្លៃ​៧៥​.២៥​ដុល្លារ​អាមេរិក បន្ទាប់​ពី​ធ្លាក់​ចុះ​ទាប​បំផុត​ដល់​៧៤.៧៥​ដុល្លារ​ចាប់តាំង​ថ្ងៃ​ទី​១​ ខែ​តុលា។ កាល​ពី​ថ្ងៃសុក្រ​តម្លៃ​ប្រេង​របស់ WTI និង​ Brent បាន​​ធ្លាក់​ចុះ​ប្រមាណ​៣​%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Fumio Kishida បាន​និយាយ​ជា​លក្ខណៈ​បង្ហាញ​សញ្ញា​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ជួយ​តម្លៃ​ប្រេង​ឡើង បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​សហរដ្ឋ​អាមេរិក​ឲ្យ​បញ្ចេញ​ប្រេង​បម្រុង។

ទោះ​បី​ជា​យ៉ាង​ណា ច្បាប់​ជប៉ុន​អនុញ្ញាត​ឲ្យ​បញ្ចេញ​ប្រេង​បម្រុង​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​ឧបសគ្គ​ផ្គត់​ផ្គង់ ឬ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ប៉ុណ្ណោះ។

លោក Kishida បាន​និយាយ​ថា ៖«យើង​កំពុង​បន្ត​ពិចារណាតាម​អ្វី​ដែល​យើង​អាច​ធ្វើ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​សម្រប​សម្រួល​ជា​មួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​​ពាក់​ព័ន្ធ។

ខាង​ផ្នែក​តម្រូវ​ការ ការ​ព្រួយ​បារម្ភ​កំពុង​កើន​ឡើង​​ថា ការ​រឹត​បណ្តឹង​បំរាម​កូវីដ-១៩​ជា​ថ្មី​នៅ​អឺរ៉ុប​អាច​នឹង​ធ្វើតម្រូវ​ការ​កាន់​តែ​កើនខ្ពស់។ ប្រទេស​អាល្លឺម៉ង់​បាន​ព្រមាន​កាល​ពី​​ថ្ងៃ​សុក្រ​ថា ខ្លួន​ប្រហែល​ជា​ដាក់​បំរាម​ពេញ​បន្ទុក​មួយ បន្ទាប់​ពី​ប្រទេស​អូទ្រីស​និយាយ​ថា ខ្លួន​នឹង​ដាក់​វិធាន​ការណ៍​តឹង​រឹង​ឡើង​វិញ​ដើម្បី​ទប់​ស្កាត់​កូវីដ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម