លោក ស៊ី និយាយថា ចិន មិនបង្ខិតបង្ខំប្រទេសតូចៗទេ (មានវីដេអូ)
Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី និយាយថា ចិន មិនបង្ខិតបង្ខំប្រទេសតូចៗទេ (មានវីដេអូ)

បានផុស

នៅ

លោកប្រធានាធិបតី ស៊ី ជីនពីង បានប្រាប់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃចន្ទនេះថា ទីក្រុងប៉េកាំង នឹងមិនបង្ខិតបង្ខំប្រទេសតូចៗនៅជិតខាងក្នុងតំបន់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា កិច្ចប្រជុំកំពូល ចិន-អាស៊ាន ដែលត្រូវបានធ្វើឡើងដើម្បីប្រារព្ធខួប៣០ឆ្នាំនៃការសន្ទនា គឺនឹងជួយដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

លោក ស៊ី និយាយថា ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាព ឬទាញយកផលប្រយោជន៍ពីទំហំរបស់ខ្លួនដើម្បីសម្លុតប្រទេសតូចៗទេ ហើយនឹងធ្វើការជាមួយអាស៊ានដើម្បីលុបបំបាត់ការជ្រៀតជ្រែក។

កិច្ចប្រជុំកំពូលនេះ បានចាប់ផ្តើមដោយគ្មានវត្តមានតំណាងមីយ៉ាន់ម៉ា។ មូលហេតុនៃការមិនចូលរួមនេះ មិនទាន់ច្បាស់ភ្លាមៗទេ ហើយអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏មិនបានឆ្លើយតបការហៅទូរស័ព្ទសុំការអត្ថាធិប្បាយដែរ។

គួររម្លឹកឡើងវិញថា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ត្រូវបានដកចេញពីកិច្ចប្រជុំកំពូលក្នុងតំបន់កាលពីខែតុលា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាសូមលើកទឹកចិត្តឲ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ផ្ទុះ​ការ​តវ៉ា ភាព​មិន​ប្រក្រតី ធ្លាយ​ចេញពី​ស្រុក​កូន​មុំ​ពាក់​ព័​ន្ឋ​ការដាក់​ដេញថ្លៃ ទូកដរ ចំនួន​២​ឃុំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុនផលិតឱសថធំៗ ២ ចាប់ផ្ដើមពិសោធន៍វ៉ាក់សាំងប្រឆាំង អូមីក្រុង

ព័ត៌មានជាតិ១ ម៉ោង មុន

ចុងឆ្នាំ​នេះ កម្ពុជា​ទទួល​រៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សាកលលោក​

ព័ត៌មានជាតិ២ ម៉ោង មុន

ម៉ា​រ៉ុ​ក​ប្តេជ្ញា​ធ្វើជា​ស្ពាន​ត​ភា្ជ​ប់រ​វាង​កម្ពុជា អាហ្វ្រិក និង​មជ្ឈិមបូព៌ា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី

ជំនឿ២ ម៉ោង មុន

ពិតឬ ប្រជ្រុយក្បែរតំបន់ពិសេស ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង?

Sokha Hotels

ព័ត៌មានពេញនិយម