Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី ប៊ុលហ្គារី បន្តជាប់ឆ្នោតអាណត្តិថ្មី ក្រោមពាក្យស្លោកថា “គ្មានអំពើពុករលួយ”

បានផុស

នៅ

ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev បានឈ្នះការបោះឆ្នោតរបស់ខ្លួន កាលពីថ្ងៃអាទិត្យ ខណៈអ្នកបោះឆ្នោត​ បានគាំទ្រសារប្រឆាំង​អំពើពុករលួយដ៏ខ្លាំងក្លារបស់លោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Radev អាយុ ៥៨ ឆ្នាំ​បាន​យកឈ្នះគូប្រជែងរបស់​លោក​ឈ្មោះ Anastas Gerdzhikov ដែល​មាន​អាយុ ៥៨ ឆ្នាំដូចគ្នា​ ដោយឈ្នះ ៦៦ ភាគរយទៅ ៣២ ភាគរយ​ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី បន្ទាប់ពីស្ទើរតែឈ្នះ​ទាំងស្រុងនៅក្នុងជុំទី ១ កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា​ នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ ​ដែល​បាន​ចុះ​ឈ្មោះ​ផងដែរ​នូវកំណត់ត្រាអ្នក​បោះឆ្នោត​ទាប។

ការបោះឆ្នោតនេះ កើតឡើងចំពេលមានការមិនសប្បាយចិត្តទូទាំងប្រទេស​ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​កម្រិត​ខ្ពស់​ ដែល​បាន​បញ្ចប់​ការ​គ្រប់គ្រង​រយៈពេលមួយ​ទសវត្សរ៍​ របស់​អតីតនាយករដ្ឋមន្ត្រី Boyko Borissov ក្នុង​​ខែ មេសា និងបានដឹកនាំគណបក្សប្រឆាំង​អំពើពុករលួយ​ថ្មី​មួយ ​ដើម្បី​ទទួល​ជ័យជម្នះ​ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាល​ពី​សប្ដាហ៍​មុន។

ក្រោយ​ឈ្នះ​ឆ្នោត​ប្រធានាធិបតីរូបនេះបាន​និយាយ​ថា” ខែ​នយោបាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ជាមួយ​នឹងការបោះឆ្នោតពីរប្រភេទត្រូវបាន​បញ្ចប់។ នោះបានបង្ហាញយ៉ាងច្បាស់ ​ពីបំណង​ប្រាថ្នា​របស់​ប្រជាជន​សម្រាប់​ការ​ផ្លាស់ប្ដូរ ការ​បំបែក​ជាមួយ​នឹងអំពើពុករលួយ ការប្លន់ និង​ភាព​ខុស​ច្បាប់ និង​ការ​ដកក្រុមម៉ាហ្វីយ៉ាចេញពី​អំណាច” ។

គួរ​បញ្ជាក់​ថា​ Radev ជា​អតីត​មេបញ្ជាការ​កងទ័ពអាកាស ​ទទួល​បាន​ប្រជាប្រិយភាព​សម្រាប់​ការ​គាំទ្រ​បើក​ចំហ​របស់​លោក​ចំពោះ​ការតវ៉ាប្រឆាំងអំពើពុករលួយ​ដ៏ធំ ​ប្រឆាំង​នឹង Borissov ក្នុងឆ្នាំ ២០២០ និង​សម្រាប់​ការតែងតាំង​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​ ដែលនាំមកនូវការបំភ្លឺ​ដល់​កិច្ច​ព្រមព្រៀង​លទ្ធកម្ម​សាធារណៈនៃ​គណៈរដ្ឋមន្ត្រី​កណ្ដាល​ស្កាំ​ចុង​ក្រោយ​របស់ Borissov ។

លោក Daniel Smilov អ្នកវិភាគនយោបាយ​នៅមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រសេរី​ បាន​មាន​ប្រសាសន៍​ថា “ការឈ្នះរបស់ Radev បញ្ជាក់​ឡើង​វិញនូវ​បំណង​ប្រាថ្នា​សម្រាប់​ការ​ផ្លាស់ប្ដូរ​ នៅ​ក្នុង​ប្រទេស​ប៊ុលហ្គារី។ ការ​បោះឆ្នោត​ឡើង​វិញរបស់គាត់នឹងជួយសម្រួលដល់ការបង្កើត​រដ្ឋាភិបាល​ចម្រុះ” ។

លោក Radev រៀនចប់នៅសាកលវិទ្យាល័យ Harvard និង​ត្រូវបានតែងតាំងកាល​ពីខែឧសភា​ ជារដ្ឋមន្ត្រីបណ្តោះអាសន្ន​ ចាប់តាំងពីពេលនោះមក លោកបានបង្កើតគណបក្ស We Continue The Change (PP) ដែលបានឈ្នះការបោះឆ្នោតជាតិលើកទី ៣ របស់ប្រទេសប៊ុលហ្គារី​ នៅឆ្នាំនេះ​ នៅថ្ងៃទី ១៤ ខែវិច្ឆិកា​ ដោយសន្យាថា “គ្មានអំពើពុករលួយ” ។

Radev ត្រូវបានគាំទ្រដោយគូប្រជែងនយោបាយរបស់ Borissov – PP, សង្គមនិយម និងគណបក្សប្រឆាំងឥស្សរជន ITN ដែលរួមជាមួយក្រុមប្រឆាំង​អំពើពុករលួយផ្សេងទៀត កំពុង​ធ្វើកិច្ចពិភាក្សា​ដើម្បី​បង្កើតរដ្ឋាភិបាលចម្រុះ។ នៅក្នុងពាក្យដំបូងរបស់គាត់ បន្ទាប់ពីការបោះឆ្នោត Radev បាននិយាយទៅកាន់ភាគីនានា ដោយជំរុញ​ឲ្យ​ពួកគេបង្កើតរដ្ឋាភិបាល​ដែល​កំពុង​កាន់​អំណាច និង​ចាប់ផ្ដើម​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគឆ្លង និង​ចាត់វិធានការដើម្បីការពារជនងាយ​រងគ្រោះ​ ពីការចំណាយថាមពលខ្ពស់ផ្សេងៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖CGTN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម