Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ អូស្ត្រាលី​ អង់គ្លេស​ ចុះ​កិច្ច​ព្រម​ព្រៀង​លើ​សម្ព័ន្ធភាពទ័ព​ជើង​​ទឹក​នុយក្លេអ៊ែរ

បានផុស

នៅ

នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​វិច្ឆិកា​នេះ​ ប្រទេស​អូស្ត្រាលី​បាន​ចាប់​ផ្តើម​លើ​កម្មវិធី​ប្រកួត​ប្រជែង​​ក្តៅ​គគុក​មួយ​ដើម្បី​បំពាក់​​កង​ទ័ព​​ជើង​ទឹក​របស់​ខ្លួន​ជា​មួយ​នឹង​នាវា​ចម្បាំង​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេ​អ៊ែរ​​នៅ​ក្នុង​សម្ព័ន្ធ​ភាព​ការពារ​ជាតិ​ថ្មី​​ជា​មួយ​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​​អាមេរិក។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អូស្ត្រាលី លោក​ Peter Dutton ចូល​រួម​ជា​មួយ​ទូត​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ បន្ទាប់​ពី​ព័ត៌មាន​​​​រសើប​អំពី​នុយក្លេ​អ៊ែរ​កង​ទ័ព​ជើង​ទឹក​រវាង​ប្រទេស​ទាំង​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ជា​កិច្ច​ព្រម​ព្រៀង​លើក​ដំបូង​ស្តីពី​បច្ចេកវិទ្យា​​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខាជា​សាធារណៈ​ ចាប់​តាំង​ពី​ប្រទេសទាំង​៣​បាន​ប្រកាស​កាល​ពី​ខែ​កញ្ញា​អំពី​ការ​បង្កើត​សម្ព័ន្ធ​អនុភាព​ការពារ​ជាតិ​ហៅ​កាត់​ថា AUKUS  ដែល​​បាន​ក្លាយ​ជា​ភាពតានតឹង​យុទ្ធសាស្ត្រ​នៅ​តំបន់​ប៉ាស៊ីហ្វិក​ដែលគូ​ប្រជែង​ចិន-អាមេរិក​កំពុង​កើន​ឡើង។

លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​មុន​ពេល​ពិធី​ចុះ​ហត្ថលេខា​ចាប់​ផ្តើម​នៅ​ទី​ក្រុង​កង់បេរ៉ាជា​មួយ​ធារភារី​អាមេរិក Michael Goldman និង​ស្នងការ​ជាន់​ខ្ពស់​អង់គ្លេស Victoria Treadell ថា ៖«កិច្ច​ព្រម​ព្រៀង​នេះ​នឹង​អនុញ្ញាត​ឲ្យ​កិច្ច​សហប្រតិបត្តិការ​ប្រសើរ​ឡើង​នូវ​ឥរិយាបថ​ការពារ​ជាតិ​របស់​យើង​ទៅ​វិញ​ទៅ​មក»។

កិច្ច​ព្រម​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិនខឹង​សម្បារដែល​បាន​ចាត់​ទុក​ថា​ជាការ​គំរាម​កំហែង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ស្ថិរភាព​ក្នុង​តំបន់។

ជា​មួយ​គ្នានេះ វា​ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ខឹង​សម្បារ​ដែរ​ដែល​បាន​រក​ឃើញ​​នា​ពេល​ចុង​ក្រោយ​នេះ​ថា កិច្ចព្រម​ព្រៀង​នាវាចម្បាំង​មុជ​ទឹក​​របស់​ខ្លួន​ជា​មួយ​អូស្ត្រាលី​ដែល​មាន​តម្លៃ​​៦៥​ប៊ីលាន​ដុល្លារ​ត្រូវ​បាន​បោះ​ចោល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម