Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុននិងអាមេរិក កំពុងរៀបសេណារីយ៉ូ ធ្វើអន្តរាគមន៍យោធា បើចិនវាយប្រហារតៃវ៉ាន់ (មានវីដេអូ)

បានផុស

នៅ

ប្រទេសចិនត្រូវបានគេព្រមានឲ្យប្រុងប្រយ័ត្ន ចំពោះលទ្ធភាពដែលថាប្រទេសជប៉ុន នឹងធ្វើអន្តរាគមន៍ផ្នែកយោធាក្នុងករណីមានការវាយប្រហារលើកោះតៃវ៉ាន់។

China warned Japan may intervene militarily if it invades Taiwan | ABS-CBN  News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារស្រាវជ្រាវមួយបាននិយាយថា កាយវិការនៃការគាំទ្រនាពេលថ្មីៗចំពោះកោះតៃវ៉ាន់បានបង្ហាញថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានពិភាក្សាគ្នាអំពីសេណារីយ៉ូ ហើយកំពុងរៀបចំផែនការដើម្បីរារាំងទីក្រុងប៉េកាំង ពីការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកកោះនេះ។

កាសែតនិយាយអំពីសន្តិសុខប៉ាស៊ីហ្វិក និងកិច្ចការសមុទ្រ ដែលចេញផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា “ប្រទេសជប៉ុន មិនត្រឹមតែបង្ហាញសញ្ញាតាមរយៈកម្រិតផ្លូវការ និងបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានព្យាយាមអនុវត្តសកម្មភាពឆ្លើយតបជាក់ស្តែង តាមរយៈសម្ព័ន្ធភាពជប៉ុន-អាមេរិក ឬធ្វើសកម្មភាពមួយផ្នែកតែម្នាក់ឯង ក្រោមក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ផងដែរ”។

ទោះបីជារដ្ឋធម្មនុញ្ញជប៉ុនច្រានចោលសិទ្ធិធ្វើសង្រ្គាម ហើយសាធារណជនអាចស្ទាក់ស្ទើរក្នុងការចូលរួមក្នុងជម្លោះក៏ដោយ ប៉ុន្តែកាសែតនេះបានចុះផ្សាយថា មានសេណារីយ៉ូយ៉ាងហោចណាស់បី ដែលច្បាប់សន្តិសុខជាតិឆ្នាំ២០១៥ បានអនុញ្ញាតឲ្យកងកម្លាំងស្វ័យការពារជប៉ុន ចូលរួមទាំងតាមរយៈការផ្តល់ការគាំទ្រផ្នែកភស្តុភារដល់សហរដ្ឋអាមេរិក និងយកលក្ខខណ្ឌ “ការការពារសមូហភាព” មកប្រើ ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការការពារកោះ ឬមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសជប៉ុនដែលកំពុងរងការវាយប្រហារ។

ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវចិនផ្សេងទៀតបានព្រមានថា ជប៉ុនអាចនឹងព្យាយាមប្រើប្រាស់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីក្លាយជាមហាអំណាចមួយ។

អត្ថបទមួយរបស់អ្នកស្រាវជ្រាវ Hu Fangxin និង Zhang Lihua នៅលើគេហទំព័រវេទិកាសន្តិភាពពិភពលោក របស់សាកលវិទ្យាល័យ Tsinghua បានព្រមានថា “ប្រទេសចិន ត្រូវតែមើលការប៉ុនប៉ងរបស់ជប៉ុន ក្នុងការប្រើប្រាស់ឱកាសបែបនេះដើម្បីគេចចេញពីរដ្ឋធម្មនុញ្ញសន្តិភាព”។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ទៅចូលរួមក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្រៅប្រទេសក្នុងឆ្នាំ១៩៩២ ហើយចាប់តាំងពីពេលនោះមក ការរឹតបន្តឹងលើអាណត្តិរបស់ខ្លួន ការទទួលបានអាវុធ និងសកម្មភាពរក្សាសន្តិភាពត្រូវបានបន្ធូរបន្ថយបន្តិចម្តងៗ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ចិន ជំរុញ អាស៊ាន ឆ្ពោះទៅតំបន់ គ្មាន អាវុធ នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម