Connect with us

ព័ត៌មានអន្ដរជាតិ

កង​នាវាចរ ​រុស្ស៊ី​ ធ្វើ​សមយុទ្ធ​បាញ់គ្រាប់ពិត​នៅ​តំបន់ទឹកកក​អាក់ទិក (មានវីដេអូ)

បានផុស

នៅ

ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានប្រកាសថា កងម៉ារីនមកពីអង្គភាព​នាវាចរភាគខាង​ជើង (Northern Fleet) របស់រុស្ស៊ីបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់អាក់ទិកដ៏ត្រជាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិបានប្រកាសថា ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់ទាហានថ្មើរជើងនេះមានគោលបំណងកែលម្អជំនាញប្រយុទ្ធរបស់ពួកគេនៅលើដីគោក ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ប្រមុខយោធាបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានធ្វើសមយុទ្ធនៅឯកន្លែងហ្វឹកហាត់មួយនៅភូមិ Sputnik ក្នុងតំបន់ Murmansk នៃទីក្រុង Far North របស់ប្រទេសរុស្ស៊ី ។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា កងកម្លាំងមួកខ្មៅ “Black Berets” បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតសម្រាប់ការប្រកួតជាមួយក្រុមផ្សេងៗ ហើយក៏មានការចូលរួមពីទាហាននៃកងកម្លាំងឆ្នេរភាគខាងជើងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី បញ្ជូនទាហានជិត ១០ម៉ឺននាក់ទៅព្រំដែន ត្រៀមវាយលុកអ៊ុយក្រែន ត្រឹមចុងខែមករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម