Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ត្រៀមបញ្ចេញប្រេង ៥០លានបារ៉ែល ដើម្បីធ្វើឲ្យតម្លៃធ្លាក់ចុះ

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២៣ខែវិច្ឆិកា សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងបញ្ចេញប្រេងចំនួន៥០លានបារ៉ែលពីទុនបម្រុងជាយុទ្ធសាស្ត្រ ហើយសម្របសម្រួលជាមួយប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និងអង់គ្លេស ដើម្បីធ្វើឲ្យតម្លៃធ្លាក់ចុះ បន្ទាប់ពីអ្នកផលិត OPEC+ បដិសេធការអំពាវនាវសុំប្រេងឆៅបន្ថែមទៀត។

សេតវិមានបានចេញសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីប្រភពមួយនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកនិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងរៀបចំផែនការជាមួយអ្នកប្រើប្រាស់ថាមពលអាស៊ីសំខាន់ៗ ដើម្បីជំរុញឲ្យតម្លៃធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតបីឆ្នាំ។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវម្តងហើយម្តងទៀតឲ្យអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលគេស្គាល់ថា OPEC+ បូមប្រេងបន្ថែមទៀត។

ប៉ុន្តែក្រុមនេះ បានច្រានចោលសំណើនេះ ដោយសារតែសមាជិកបាននិងកំពុងតស៊ូដើម្បីបំពេញតាមគោលដៅដែលមានស្រាប់របស់ខ្លួន សម្រាប់ការបង្កើនផលិតកម្ម និងចំពេលមានការព្រួយបារម្ភថា ការកើតឡើងវិញនៃករណីឆ្លងជំងឺកូវីដ១៩ អាចជំរុញឲ្យតម្រូវការធ្លាក់ចុះ។

ការបញ្ចេញប្រេងពី ទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នឹងមានទម្រង់ជាការលក់កម្ចីទៅឲ្យក្រុមហ៊ុននានា ហើយត្រូវតែប្រគល់ប្រេងឆៅមកវិញនៅពេលក្រោយ។

មន្ត្រីសហរដ្ឋអាមេរិកនិយាយថា នេះគឺជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិក សម្របសម្រួលការបញ្ចេញប្រេងជាមួយនឹងអ្នកប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោកមួយចំនួន។

រដ្ឋ OPEC+ រួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកនៅឈូងសមុទ្រផងដែរ នឹងជួបប្រជុំគ្នាម្តងទៀតនៅថ្ងៃទី២ខែធ្នូ ដើម្បីពិភាក្សាអំពីគោលនយោបាយ ប៉ុន្តែមិនបានបង្ហាញសញ្ញានៃការផ្លាស់ប្តូរជាយុទ្ធសាស្ត្រណាមួយដើម្បីធ្វើតាមការអំពាវនាវរបស់សហរដ្ឋអាមេរិកទេ។

កិច្ចខិតខំប្រឹងប្រែងមិនធ្លាប់មានពីមុនមកដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការសហការជាមួយប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ី ដើម្បីកាត់បន្ថយតម្លៃថាមពល បានបញ្ជូនសារព្រមានដល់អង្គការ OPEC និងអ្នកផលិតធំៗផ្សេងទៀតថា ពួកគេចាំបាច់ត្រូវដោះស្រាយការព្រួយបារម្ភអំពីតម្លៃប្រេងឆៅខ្ពស់ដែលកើនឡើងជាង ៥០ភាគរយទៅហើយរហូតមកដល់ពេលនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ឆ្នាំក្រោយ តម្រូវការ ប្រេង នឹងលើសពី ១០០ លានបារ៉ែលក្នុងមួយថ្ងៃ ក្រោយអ្នកដំណើរងាកទៅជិះយន្តហោះវិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម