លោក ប្រាយុទ្ធ បញ្ជាក្រសួងថាមពល ថៃ ពន្លឿនវិធានការបញ្ចុះតម្លៃប្រេង ក្នុងប្រទេស (មានវីដេអូ)
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ បញ្ជាក្រសួងថាមពល ថៃ ពន្លឿនវិធានការបញ្ចុះតម្លៃប្រេង ក្នុងប្រទេស (មានវីដេអូ)

បានផុស

នៅ

យោងតាមរបាយការណ៍របស់កាសែត Bangkok Post បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យក្រសួងថាមពលពន្លឿនវិធានការកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត ក្រោយជួបជាមួយសមាជិកសភាជាច្រើនរូបកាលពីថ្ងៃអង្គារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ថាមពល​បាន​បញ្ជាក់​ថា តាមពិតវិធានការ​នេះនឹង​ត្រូវ​ដាក់ឲ្យដំណើរការ​នៅ​ខែ​ក្រោយ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ចង់​ឲ្យ​មាន​សកម្មភាព​លឿន​ជាង​មុន ។ លោក​ ប្រាយុទ្ធ ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ចុះ​តម្លៃ​ប្រេងម៉ាស៊ូត​មក​នៅ​ក្រោម ៣០ ​បាត (ប្រមាណ ០.៩០ ដុល្លារ) ​ក្នុង​មួយ​លីត្រផងដែរ ។

កាសែត Bangkok Post រាយការណ៍ថា តម្លៃប្រេងម៉ាស៊ូតជាមធ្យមគឺ ២៨ បាត (០.៨៣ ដុល្លារ) ក្នុងមួយលីត្រគិតត្រឹមថ្ងៃអង្គារ ។ យោងតាមលោក Supattanapong Punmeechaow រដ្ឋមន្ត្រីក្រសួងថាមពលបានឲ្យដឹងថា ក្រុមហ៊ុន PTT ទំនងជានឹងកាត់បន្ថយតម្លៃប្រេងបន្ថែមទៀត ខណៈហ៊ុនផ្សេងទៀតត្រូវបានគេរំពឹងថានឹងធ្វើតាម ។

លោករដ្ឋមន្ត្រីនិយាយថា ប្រាក់ ២០ ពាន់លានបាតត្រូវបានទុកសម្រាប់ឧបត្ថម្ភធនតម្លៃចន្លោះពី ៤ ទៅ ៥ ខែ ហើយការទាមទាររបស់ក្រុមអ្នកបើកបរទូទាំងប្រទេសដែលគាំទ្រដោយសហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ ឲ្យតម្លៃប្រេងធ្លាក់ដល់ ២៥ បាត (០.៧៤ ដុល្លារ) ក្នុងមួយលីត្រនឹងត្រូវការរហូតដល់ ១៥ ពាន់លានបាតក្នុងមួយខែ ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Supattanapong ធ្លាប់បានថ្លែងថា ការទម្លាក់តម្លៃមកត្រឹម ២៥ បាត (០.៧៤ ដុល្លារ) ក្នុងមួយលីត្រ គឺមិនអាចទៅរួចនោះទេ ។ រដ្ឋាភិបាល​នឹង​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ ២ បាត (០.០៥ ដុល្លារ) ​ក្នុង​មួយ​លីត្រ ខណៈ​តម្លៃ​ធ្លាក់​ចុះ​នៅ​ទូទាំង​ពិភពលោក ។

ជាចុងក្រោយលោក Supattanapong និយាយ​ថា កិច្ច​ប្រជុំ​របស់​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) ​នៅ​ថ្ងៃ​ទី ៤ ខែ​ធ្នូ នឹង​សម្រេច​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​តម្លៃ​ប្រេង​នៅ​ទូទាំង​ពិភពលោក ។ តម្លៃប្រេងម៉ាស៊ូតបានធ្លាក់ចុះនៅទូទាំងពិភពលោក ចាប់តាំងពីប្រទេសដូចជាសហរដ្ឋអាមេរិក ចិន ឥណ្ឌា និងជប៉ុនបានចាប់ផ្តើមបញ្ចេញទុនបម្រុងជំនួសឲ្យការនាំចូលប្រេង ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ នេះមូលហេតុ ថៃ មិនមានសិទ្ធិទទួលរូបមន្តផលិតថ្នាំគ្រាប់ក្រុមហ៊ុន Pfizer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services