Connect with us

ព័ត៌មានអន្ដរជាតិ

មេ Amazon បរិច្ចាគ ១០០ លានដុល្លារ ដល់មូលនិធិ Obama រំលឹកអតីតសមាជិកសភាអាមេរិក ដែលទើបទទួលមរណភាព

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ស្ថាបនិកក្រុមហ៊ុន Amazon និងជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេទីពីររបស់ពិភពលោក Jeff Bezos បាន​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន ១០០ លានដុល្លារ ដល់មូលនិធិ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​លោក Barack Obama ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាបនិក​វ័យ ៥៧ ឆ្នាំ​រូប​នេះ ​បាន​ឧទ្ទិស​អំណោយ​របស់គាត់ ​ដល់អតីតសមាជិកសភា​ និង​រូប​តំណាង​សិទ្ធិ​ស៊ីវិល​លោក John Lewis ដែល​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ ២០២០ ។

ទន្ទឹម​នឹង​នោះ​ ការ​បរិច្ចាគ​នេះ​បញ្ជាក់​ថា​ គម្រោង​ហត្ថលេខា​របស់​មូលនិធិ Obama ​គឺ​មជ្ឈមណ្ឌល​ប្រធានាធិបតី Barack Obama នឹង​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​តាម John Lewis វិញ ។ មជ្ឈមណ្ឌល​នេះ​ នៅ​តែ​កំពុង​សាងសង់ មាន​ទីតាំង​នៅ Jackson Park ទីក្រុង Chicago ជិត​សាកលវិទ្យាល័យ Chicago ។ វា​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ៧០០​លាន​ដុល្លារ ​ក្នុង​ការ​សាងសង់ នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​មូលនិធិ។ Chicago Sun-Times បាន​រាយការណ៍​កាលពី​ខែ ​មិថុនា ​ឆ្នាំ​មុន​ថា សាលាក្រុង Chicago បាន​បោះ​ទុន ៤៨៥លានដុល្លារ និង ១៩.៣ ហិកតា ​នៃ​ដី​សាធារណៈ​សម្រាប់​គម្រោង​នេះ។

លោក Jeff Bezos បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ កាល​ពី​ថ្ងៃច័ន្ទ​ថា”អ្នក​ប្រយុទ្ធ​សេរីភាព​សម​នឹង​ទទួល​បាន​កន្លែង​ពិសេស​មួយ​ នៅ​ក្នុង​វិមាន​នៃ​វីរបុរស ហើយ​ខ្ញុំ​មិន​អាច​គិត​ពី​មនុស្ស​ណា ​ដែល​ស័ក្ដិសម​នឹង​អំណោយ​នេះ​ជាង​លោក John Lewis ដែល​ជា​មេដឹកនាំ​អាមេរិក​ដ៏​អស្ចារ្យ និង​ជា​បុរស​ដែល​មាន​សុជីវធម៌ និង​ភាព​ក្លាហាន​អស្ចារ្យ​នោះ​ទេ”។

លោក John Lewis

លោក​ក៏​បានបន្ថែម​ទៀតថា “ខ្ញុំ​ពិត​ជា​រំភើប​ក្នុង​ការគាំទ្រ​ប្រធានាធិបតី និង​លោកស្រី អូបាម៉ា និង​មូលនិធិ​របស់​ពួកគេ​ នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន ​ក្នុង​ការ​បណ្ដុះបណ្ដាល ដើម្បី​​បំផុស​គំនិត​មេដឹកនាំ​នៅ​ថ្ងៃ​ស្អែក “។

គួរ​បញ្ជាក់​ផង​ដែរ​ថា មូលនិធិ​អូបាម៉ា ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤ ដោយ​លោក​ប្រធានាធិបតី Barack Obama ហើយ​ម្ចាស់​ជំនួយ​ផ្សេងទៀត​រួមមាន អតីតភរិយារបស់លោក Bezos លោក Mackenzie Scott លោក Bill និង Melinda Gates អតីតប្រធាន Facebook និង​ ស្ថាបនិក Napster លោក Sean Parker ផងដែរ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖jpost

ចុចអាន៖ផ្លូវការ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos លាឈប់ពីតំណែង CEO

ចុចអាន៖Jeff Bezos ត្រៀមចុះចេញពីតំណែងជា នាយកប្រតិបត្តិ Amazon នៅថ្ងៃខួប ២៧ ឆ្នាំបង្កើតក្រុមហ៊ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម