Connect with us

ព័ត៌មានអន្ដរជាតិ

វេជ្ជ​បណ្ឌិត​ប្រឆាំង​វ៉ាក់សាំង​​៧​នាក់ឆ្លង​កូវីដ​ បន្ទាប់ពីចូលរួមប្រជុំ​រឿង​វ៉ាក់សាំង

បានផុស

នៅ

វេជ្ជបណ្ឌិត​ដែល​ប្រឆាំង​នឹង​វ៉ាក់សាំង៧​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់​ពី​ជួប​ជុំ​គ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ​នៅ​រដ្ឋហ្លរីដា និង​បាន​ពិភាក្សា​គ្នា​ពី​​ជម្រើស​ព្យាបាល​កូវីដ-១៩​។

លោក​វេជ្ជបណ្ឌិត Bruce Boros បាន​ប្រាប់​អ្នក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​​នៅ​មជ្ឈមណ្ឌល World Equestrian Center ក្នុង​ទី​ក្រុង Ocala ថា ៖«ខ្ញុំ​បាន​ប្រើ​ថ្នាំ Ivermectin រយៈ​ពេល​១៦​ខែ​ហើយ​ទាំង​ប្រពន្ធ និង​ខ្ញុំ។ ខ្ញុំ​ដូច​ជា​មិន​មាន​សុខភាព​ល្អ​ប្រសើរ​​ទេ​ក្នុង​ជីវិត​ខ្ញុំ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​បេះ​ដូង​អាយុ​៧១​ឆ្នាំ និង​ជា​អ្នក​តស៊ូមតិ​ប្រឆាំង​​នឹង​ការ​ចាក់​វ៉ាក់សាំង​បាន​ឆ្លង​កូវីដ-១៩​ពីរ​ថ្ងៃ​​ក្រោយ។ នេះបើ​យោង​តាម​លោក​វេជ្ជបណ្ឌិត John Littell ប្រធាន​រៀប​ចំ​កិច្ច​ប្រជុំ។

លោក Littell ដែល​ជា​គ្រូ​ពេទ្យ​គ្រួសារ​នៅទី​ក្រុង Ocala ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ Daily Beast ថា វេជ្ជបណ្ឌិត​៦​នាក់​ទៀត​ក្នុង​ចំណោម​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​៨០០​ទៅ​៩០០​នាក់​បាន​​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩ ហើយ​រោគ​សញ្ញា​កំពុង​មាន​ការ​វិវត្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ប្រជុំ។

លោក Littell បាននិយាយ​ពី​ការ​​លើក​ឡើង​​ដែល​​កិច្ច​ប្រជុំ​​គឺ​​អាច​ឆ្លង​​រាល​ដាល​ខ្លាំង ប៉ុន្តែ​បាន​ច្រាន​ចោល​។

លោក​ក៏​បាន​និយាយ​ដែរ​ថា ៖«អ្នករាល់​គ្នា​បាន​ព្យាបាល​ដោយ​ថ្នាំ ivermectin ។ លោក Bruce កំពុង​ដំណើរការ​ល្អ»។ ទោះ​ជា​យ៉ាង​ណា កាសែត Beast បាន​ផ្សាយ​ដោយ​ស្រង់​សំដី​អ្នក​ជិត​ដិត​ថា លោក Boros ​កំពុង​​ឈឺ​ធ្ងន់​នៅ​ផ្ទះក្នុង​តំបន់ Key West។

Ivermectin គឺ​ជា​ថ្នាំ​ប្រឆាំង​នឹង​ប៉ារ៉ាស៊ីត​ដែល​ប្រើ​ក្នុង​មនុស្ស​ ប៉ុន្តែ​ត្រូវ​បាន​គេ​ប្រើ​ជា​ចម្បង​នៅក្នុង​បសុ​សត្វ​ដូច​ជា​គោ និង​សេះ​ជា​ដើម។ អាជ្ញាធរ​និយាយ​ថា វា​គ្មាន​ប្រសិទ្ធភាព​ទេ​ដែល​ប្រើ​ប្រឆាំង​នឹង​កូវីដ-១៩ តែ​ផ្ទុយ​ទៅ​វិញ​អាច​គ្រោះ​ថ្នាក់។ រដ្ឋបាល​ចំណី​អាហារ និង​ឱសង​អាមេរិក​មិន​ងាន​អនុញ្ញាត ឬ​អនុម័ត​​ឲ្យ​ប្រើ​ថ្នាំ ivermectin ដើម្បី​ព្យាបាល​ជំងឺ​កូវីដ​ទេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម