Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិក​ពេទ្យ​ថៃ​រាប់​ពាន់​នាក់ឆ្លង​កូវីដ​​ចាប់ពីខែកុម្ភៈ​ ឆ្នាំ​មុន​មក​

បានផុស

នៅ

បុគ្គលិក​សុខាភិបាល​ថៃ​ជាង​៤០០០​នាក់​បាន​ឆ្លង​កូវីដ-១៩​គិត​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​មុន។ នេះ​បើយោង​តាមមន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​​ថៃ​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​វិច្ឆិកា​​នេះ។

អ្នក​ស្រី​វេជ្ជបណ្ឌិត Sumanee Wacharasin នាយក​ទំនាក់​ទំនង​ផ្នែក​គ្រោះ​ថ្នាក់ និង​ទម្លាប់​សុខភាព​នៃ​នាយកដ្ឋាន​​គ្រប់​គ្រង​ជំងឺ​បាន​និយាយ​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ​នៅ​ពេល​ជំងឺ​កូវីដ-១៩​បាន​ចាប់​ផ្តើម​រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​លកន្លង​ទៅ សរុប​បុគ្គលិក​សុខាភិបាល​ចំនួន​៤២៧០​នាក់​បាន​ឆ្លង​កូវីដ-១៩។

ក្នុង​ចំណោម​អ្នក​ឆ្លង​ជា​បុគ្គលិក​សុខាភិបាល​ទាំង​អស់​នោះ​មាន វេជ្ជបណ្ឌិត​ចំនួន​១៩៨​នាក់ និង​និស្សិត​ពេទ្យ​៣៤​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រីវេជ្ជបណ្ឌិត Sumanee បានបាន​និយាយ​ថា ៖«​​១៩៨​នាក់គឺ​ជា​ចំនួនខ្ពស់​ដែល​វេជ្ជបណ្ឌិត​បាន​ឆ្លង។ ពួក​គេមាន​ទាំង​វេជ្ជបណ្ឌិត​ព្យាបាល​រោគ វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ វេជ្ជបណ្ឌិត​ជំងឺ​តម្រង់​នោម វេជ្ជបណ្ឌិតផ្នែក​បេះ​ដូង រោគ​ស្ត្រី និង​សម្ភពជា​ដើម»។

អ្នក​ស្រីវេជ្ជបណ្ឌិត​បញ្ជាក់​ថា ដោយ​សារ ក្រុម​​វេជ្ជបណ្ឌិតឆ្លង​ ដូច្នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បុគ្គលិក​ពេទ្យ​ផ្សេង​ៗ​ទៀត​ដែល​ធ្វើ​ការជិត​ស្និទ្ធ​ជា​មួយ​ពួក​គាត់។

សម្រាប់​បុគ្គលិក​សុខាភិបាល​ផ្សេង​ទៀត​ដែល​ឆ្លង​មាន​ដូច​ជា​គិលានុបដ្ឋាក ជំនួយ​ការ​ពេទ្យ ពេទ្យ​ធ្មេញ ឱសថការី និស្សិត​ពេទ្យ អ្នក​ដឹក​ជញ្ជូន​នៅ​មន្ទីរ​ពេទ្យ និង​អ្នក​ស្ម័គ្រ​ចិត្ត​​ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម