Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​រដ្ឋ​មន្ត្រី​ស្ត្រី​ដំបូង​ស៊ុយអែត​កាន់​តំណែង​បាន​មិនដល់​១២​ម៉ោង​លា​លែង

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រី​ស្ត្រី​ដំបូង​​​ប្រទេសស៊ុយអែតរបស់​គណបក្ស​សង្គម​ប្រជា​ធិបតេយ្យ លោក​ស្រី Magdalena Andersson​ បាន​លា​លែង​​ពី​តំណែង​ បន្ទាប់​ពី​ចូល​កាន់​តំណែង​​ជា​នាយក​រដ្ឋ​មន្ត្រី​បាន​មិន​ដល់​១២​ម៉ោង​​ផង ក្រោយ​ពេល​គណបក្ស​បៃតង (Green Party)​ បាន​ដក​ខ្លួន​ចេញ​ពី​សម្ព័ន្ធ​ភាព​ចម្រុះ​ដែល​មាន​២​គណបក្ស​​​បាន​​ធ្វើ​ឲ្យ​នយោបាយ​មិន​ប្រាកដ​ប្រជា។

លោក​ស្រី Magdalena Andersson​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​លោក​ស្រី Andersson បាន​និយាយ​ថា លោក​ស្រី​ប្រាប់​សមាជិក​សភា​រួច​ហើយ​ថា លោក​ស្រីសង្ឃឹម​ត្រូវ​បាន​តែង​ជា​នាយក​រដ្ឋ​មន្ត្រី​ម្តង​ទៀត​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​តែ​មួយ ហើយក្តី​រំពឹង​ក៏​កំពុង​កើត​មាន​ជា​រូបរាង​​ផង​ដែរ​នៅ​ពេល​​គណបក្សផ្សេង​ៗ​ផ្តល់​សញ្ញា​គាំទ្រ​។

គណបក្ស​បៃតង​បាន​លា​លែង​ពី​ការ​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដោយ​សារ​តែ​​សភា​បាន​​ច្រាន​ចោល​​​ច្បាប់​ថវិកា​របស់​ក្រុម​សម្ព័ន្ធ​ចម្រុះ។

លោកស្រី​ Andersson បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ៖«ខ្ញុំ​បាន​ស្នើ​សុំ​សភា​ឲ្យ​ដក​តួនាទី​ខ្ញុំ​ជា​នាយក​រដ្ឋ​មន្ត្រី។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​​ដែល​មាន​គណបក្ស​តែ​មួយ​គឺរដ្ឋាភិបាល​គណបក្ស​សង្គម​ប្រជា​ធិបតេយ្យ»។

លោក​ស្រី Magdalena Andersson​

គណបក្ស​បៃតង​បាន​និយាយ​ថា ខ្លួន​នឹង​គាំទ្រ​លោក​ស្រី​ក្នុង​ការ​បោះ​ឆ្នោត​សម្រេច​ជា​​ថ្មី​ណា​មួយ​នៅ​សភា ហើយ​​គណបក្ស​កណ្តាល​និយមសន្យា​​អនុប្បវាទ​ដែល​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង​ស្មើ​នឹង​គាំទ្រ​លោក​ស្រី​ជា​នាយក​រដ្ឋ​មន្ត្រី ខណៈ​គណបក្ស​ឆ្វេង​និយម​ក៏​និយាយ​ដែរ​ថា ពួក​គេ​គាំទ្រ​លោក​ស្រី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម