កូរ៉េ​ខាង​ជើង​ ប្រហារជីវិតនិស្សិតម្នាក់ ដោយសាររឿង “Squid Game”
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​ ប្រហារជីវិតនិស្សិតម្នាក់ ដោយសាររឿង “Squid Game”

បានផុស

នៅ

ដោយដកស្រង់ចេញពីប្រភពមួយ វិទ្យុ RFA បានរាយការណ៍ថា និស្សិតវ័យក្មេងកូរ៉េខាងជើងម្នាក់នឹងត្រូវប្រហារជីវិតដោយក្រុមទាហានស្ម័គ្រស្លាប់ ដោយសារថតចម្លង (copy) រឿង ‘Squid Game’ របស់ក្រុមហ៊ុន Netflix ចូលមកក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និស្សិតនេះត្រូវគេដឹងថា បានត្រលប់មកពីប្រទេសចិនវិញជាមួយនឹងការថតចម្លង (copy) រឿងភាគរបស់កូរ៉េខាងត្បូងនៅក្នុង USB ដែលនិស្សិតរូបនេះបានលាក់ទុក ។

និស្សិតរូបនេះ​បាន​មើលរឿង ‘Squid Game’ ​ជាមួយ​សិស្ស​និស្សិតផ្សេងទៀត ហើយ​ក៏​ត្រូវ​បាន​សារព័ត៌មាន​រដ្ឋ​រាយការណ៍​ថា ​បាន​លក់​រឿងកូពីនេះទៅអ្នកផ្សេងទៀត ។ របាយការណ៍បាននិយាយថា  និស្សិតដែលបានរត់ពន្ធរឿងភាគដ៏ពេញនិយមមួយនេះ បានទទួលការកាត់ទោសប្រហារជីវិត ខណៈដែលអ្នកដែលមើលជាមួយគាត់ កំពុងប្រឈមមុខនឹងការធ្វើការងារធ្ងន់រយៈពេល ៥ ឆ្នាំ ។

និស្សិតរូបនេះត្រូវបានចាប់ខ្លួនដោយក្រុមបណ្តាញឃ្លាំមើលដ៏ធំរបស់ប្រទេសឈ្មោះ 109 Sangmu ក្រោយទទួលរបាយការណ៍ថា សិស្សនិស្សិតមួយក្រុមកំពុងមើលកម្មវិធីទូរទស្សន៍លោកខាងលិច ។

យោង​តាម​វិទ្យុ​ RFA បានឲ្យដឹងថា រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​កំពុង​ចាត់​ទុក​ឧប្បត្តិហេតុ​នេះ​ថាជារឿង​ធ្ងន់ធ្ងរ ហើយគណៈកម្មាធិការកណ្តាលត្រូវគេរាយការណ៍ថា បានបណ្តេញនាយកសាលា លេខាធិការយុវជនរបស់សាលា និងគ្រូបង្រៀនតាមផ្ទះរបស់សិស្សនិស្សិតរូបនេះ ហើយនឹងត្រូវបញ្ជូនទៅធ្វើការនៅក្នុងអណ្តូងរ៉ែធ្យូងថ្មរបស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ គីម ជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្រោយបាត់មុខជាងមួយខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services