Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង! រកឃើញវីរុសកូវីដបំប្លែងខ្លួន សាហាវជាងគេបំផុត

បានផុស

នៅ

ក្រុមអ្នកជំនាញអង់គ្លេស បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងលើវីរុសកូវីដ-១៩បំប្លែងប្រភេទថ្មី ដែលគេជឿថា លេចចេញនៅក្នុងប្រទេស បុតស្វាណា ព្រោះវាជាកំណែមានធាតុបំប្លែងច្រើនជាងវីរុសណាៗទាំងអស់។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ គេទើបតែរកឃើញ១០ករណីប៉ុណ្ណោះនៃវីរុសបំប្លែងខ្លួនគេឲ្យឈ្មោះថា “Nu” នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែវាត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចំនួនបីរួចទៅហើយ ដែលបង្ហាញថា វីរុសបំប្លែងខ្លួនប្រភេទនេះ រីករាលដាលខ្លាំង។

វីរុសនេះមានផ្ទុកនូវធាតុបំប្លែងចំនួន៣២ប្រភេទ ជាហេតុធ្វើឲ្យវាឆ្លងខ្លាំងបំផុត ព្រមទាំងធន់នឹងវ៉ាក់សាំង ហើយមានការប្រែប្រួលចំពោះសរសៃប្រូតេអ៊ីន ច្រើនជាងប្រភេទផ្សេងៗទៀត។

លោកវេជ្ជបណ្ឌិត Tom Peacock អ្នកឯកទេសខាងមេរោគនៅមហាវិទ្យាល័យ Imperial បានពណ៌នាការរួមផ្សំនៃធាតុបំប្លែងរបស់មេរោគនេះថា “គួរឲ្យរន្ធត់”។

លោកព្រមានថា វីរុសបំប្លែងខ្លួនមានលេខកូដ B.1.1.529 មួយនេះ ពិតជាគួរឲ្យខ្លាចជាងមេរោគណាៗទាំងអស់ រួមទាំងសាហាវជាងវីរុសបំប្លែងខ្លួន Delta ដែលកំពុងត្រួតត្រាពិភពលោកផងដែរ។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ការឆ្លងវីរុសបំប្លែងខ្លួន Nu ចំនួន៣ករណី ត្រូវបានគេរកឃើញនៅក្នុងប្រទេសបុតស្វាណា និង ៦ករណីនៅអាហ្វ្រិកខាងត្បូង។

ករណី​មួយទៀត ​ក៏​ត្រូវ​បាន​គេរកឃើញលើ​បុរស​វ័យ ៣៦ ឆ្នាំ​ម្នាក់​នៅ​ទីក្រុង​ហុងកុង​ ដែល​ទើប​ត្រឡប់មក​ពី​ទ្វីប​អាហ្វ្រិកផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វីរុសបំប្លែងខ្លួន Delta ទម្រង់ថ្មីឆ្លងលឿនមែន តែអ្នកវិទ្យាសាស្ត្រថា កុំបារម្ភ បើធ្វើរឿងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម