លោក ពូទីន សាកល្បងវ៉ាក់សាំងបាញ់តាមច្រមុះ ៣ ថ្ងៃក្រោយចាក់ដូសជំរុញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក ពូទីន សាកល្បងវ៉ាក់សាំងបាញ់តាមច្រមុះ ៣ ថ្ងៃក្រោយចាក់ដូសជំរុញ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា លោកបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ បាញ់តាមច្រមុះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលថា “នៅថ្ងៃបន្ទាប់ ក្រោយការសន្ទនាជាមួយលោក Denis Yuryevich អនុប្រធានមជ្ឈមណ្ឌល Gamaleya ខ្ញុំបានទទួលវ៉ាក់សាំងប្រភេទម្សៅបាញ់តាមច្រមុះ ហើយខ្ញុំមានអារម្មណ៍ថា មិនមានផលប៉ះពាល់អ្វីឡើយ” ។

ទន្ទឹមនោះ ការទទួលវ៉ាក់សាំងបាញ់តាមច្រមុះនេះកើតឡើងតែ ៣ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ពូទីន ទទួលការចាក់វ៉ាក់សាំងតែមួយដូស Sputnik Light ជាដូសជំរុញ ។

វ៉ាក់សាំង​បាញ់​តាម​ច្រមុះ​នេះ​មិន​ទាន់​ឆ្លងកាត់​ការសិក្សាព្យាបាល​នៅឡើយទេ ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវបាន​ធ្វើតេស្តិ៍ “​ក្រៅផ្លូវការ​ភាគច្រើន​” លើ​សមាជិក​បុគ្គលិក​របស់​មជ្ឈមណ្ឌល​ ។

គួរបញ្ជាក់ថា វ៉ាក់សាំងប្រភេទបាញ់តាមច្រមុះនេះ គឺជាសមាសធាតុទីពីរនៃវ៉ាក់សាំងកូវីដ Sputnik V ហើយវាត្រូវបានប្រើដោយការបាញ់ចូលទៅក្នុងប្រហោងច្រមុះដោយប្រើសឺរ៉ាំងក្បាលពិសេសដែលមិនមានម្ជុល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services