Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូចាប់វាយខ្នោះម្ដាយ ២ នាក់ ព្រោះមិនពាក់ម៉ាសក្នុងសាលារៀននៅ អាមេរិក

បានផុស

នៅ

ម្តាយ ២ នាក់ត្រូវបានចាប់ខ្លួននៅក្នុងការប្រជុំក្រុមប្រឹក្សាសាលាពីបទល្មើស ឬបដិសេធមិនពាក់ម៉ាស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ខ្លួននេះបានកើតឡើងនៅជិតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅឯទីស្នាក់ការកណ្តាលនៃសាលាសាធារណៈ Gwinnett County ក្នុងរដ្ឋ Georgia នៃសហរដ្ឋអាមេរិក មុនពេលកិច្ចប្រជុំសាលាចាប់ផ្តើម ។

នាង Karen Pirkle បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីនាងបានប្រមាថតម្រូវការពាក់ម៉ាសរបស់សាលា ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលខែតុលា ។

Brenda Stewart បាននិយាយថា នាងព្យាយាមជួយនាង Pirkle ដែលត្រូវបានចាប់ខ្លួន ហើយក្រោយមកនាងក៏ត្រូវបានចាប់ខ្លួនផងដែរ ខណៈស្ត្រី​ទាំង​នោះ​មិន​បាន​ស្គាល់​គ្នា​ទេ ។

គួរបញ្ជាក់ថា កន្លងមកអ្នកទាំងពីរធ្លាប់បាន​ចូលរួម​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ និងប្រឆាំងចំពោះតម្រូវ​ការពាក់ម៉ាសក្នុងតំបន់ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អាមេរិក អញ្ជើញប្រទេសចំនួន ១១០ ចូលរួមកិច្ចប្រជុំស្ដីពីលទ្ធិប្រជាធិបតេយ្យ តែមិនខ្ចីហៅ ចិន និងរុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម