ព័ត៌មានអន្ដរជាតិ
អាមេរិកត្រៀមខ្លួន! យោធាចិននិងរុស្ស៊ី ជិតពួតដៃគ្នាហើយ
នេះគឺជាសុបិន្តអាក្រក់បំផុតរបស់មន្ទីរបញ្ចកោណ ស្របពេលសម្ព័ន្ធភាពយោធារវាងរុស្ស៊ី និងចិន ជិតក្លាយជាការពិតហើយ។
នៅក្នុងសន្និសីទវីដេអូកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានយល់ព្រមលើការធ្វើសមយុទ្ធ និងការល្បាតរួមគ្នាជាបន្តបន្ទាប់ នៅទូទាំងសមុទ្រចិនខាងកើត និងសមុទ្រជប៉ុន។

កងទ័ពជើងទឹកចិននិងរុស្ស៊ី បានបញ្ជូននាវាចម្បាំងរួមគ្នាចំនួន១០គ្រឿង ឆ្លងកាត់ច្រកសមុទ្រ Tsugaru ដ៏តូចចង្អៀតរបស់ប្រទេសជប៉ុនរួចទៅហើយ។
ដោយសារតែសមុទ្រចិនខាងត្បូង គឺជាចំណុចមួយដ៏មានសក្តានុពលសម្រាប់ជម្លោះរវាងចិន និងអាមេរិក, វត្តមានរបស់នាវាចម្បាំងរុស្ស៊ីនៅក្នុងតំបន់នេះ បានដាក់សម្ពាធបន្ថែមលើកងកម្លាំងទ័ពជើងទឹកអាមេរិក។
លោក Shoigu បាននិយាយថា ការល្បាតយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក នៅជិតដែនអាកាសរុស្ស៊ី បានកើនឡើងហួសកម្រិតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោកនិយាយថា “មួយខែកន្លងទៅនេះ ការហោះហើរប្រហែល៣០លើក ត្រូវបានធ្វើឡើងនៅតាមព្រំដែនសហព័ន្ធរុស្ស៊ី ដែលចំនួននេះ ច្រើនជាង២.៥ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។
មួយក្នុងចំណោមប្រតិបត្តិការរបស់កងទ័ពអាកាសអាមេរិកដែលលោករៀបរាប់ គឺជាសមយុទ្ធ Operation Global Thunder ដែលហាត់សមវាយប្រហារនុយក្លេអ៊ែរលើប្រទេសរុស្ស៊ី។
លោកបន្តថា នៅក្នុងបរិបទនៃចលនាដ៏គឃ្លើនពីសហរដ្ឋអាមេរិក សម្ព័ន្ធភាពរុស្ស៊ី-ចិនអាចជា កត្តាស្ថិរភាពក្នុងកិច្ចការពិភពលោក។

ចំណែកលោក Wei បានប្រាប់លោក Shoigu ថា រុស្ស៊ីបានឆ្លើយតបដោយជោគជ័យចំពោះការគម្រាមកំហែងយោធារបស់សហរដ្ឋអាមេរិក។
ស្របពេលជាមួយគ្នានោះ ចិនក៏បានចោទប្រកាន់អាមេរិកពីទង្វើបង្កហេតុផងដែរ ដោយសេចក្តីថ្លែងការណ៍ពីកងទ័ពរំដោះប្រជាជនចិនបាននិយាយថា សហរដ្ឋអាមេរិកកំពុងបង្កើតហានិភ័យសុវត្ថិភាព និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ បន្ទាប់ពីនាវាពិឃាត USS Milius ល្បាតតាមច្រកសមុទ្រតៃវ៉ាន់។
ប្រភពយោធាចិនក៏បានពណ៌នាអំពីកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ AUKUS រវាងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលីថាជា ការគំរាមកំហែងគ្មានទំនួលខុសត្រូវយ៉ាងខ្លាំងចំពោះស្ថិរភាពក្នុងតំបន់ផងដែរ។

ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កតិកាសញ្ញាថ្មីជាមួយរុស្ស៊ីនឹងបន្តធ្វើឲ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងយោធាប្រទេសទាំងពីរ, បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសមយុទ្ធយុទ្ធសាស្ត្រ, ល្បាតរួមគ្នា និងផ្នែកផ្សេងទៀត ហើយបន្តការរួមចំណែកថ្មីក្នុងការការពារផលប្រយោជន៍ស្នូលរបស់ចិននិងរុស្ស៊ី ព្រមទាំងរក្សាសន្តិសុខ និងស្ថិរភាពអន្តរជាតិ និងក្នុងតំបន់។
ខណៈដែលប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងប្រឈមមុខដាក់គ្នាលើបញ្ហាកោះតៃវ៉ាន់ ហើយប្រភពចារកម្មអាមេរិកបានព្រមានអំពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដំណាក់កាលនេះ មហាអំណាចទាំងបីកំពុងប្រឈមមុខដាក់គ្នាដោយផ្ទាល់ហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ រុស្ស៊ី ព្រមានបាញ់កម្ទេច ផ្កាយរណបអង្គការ ណាតូ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


