អង់គ្លេស រឹតបន្តឹងការធ្វើដំណើរមកពីអាហ្វ្រិក ដោយសារវីរុសបំប្លែងថ្មីដ៏គ្រោះថ្នាក់
Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស រឹតបន្តឹងការធ្វើដំណើរមកពីអាហ្វ្រិក ដោយសារវីរុសបំប្លែងថ្មីដ៏គ្រោះថ្នាក់

បានផុស

នៅ

ចក្រភពអង់គ្លេសនឹងដាក់ចេញនូវវិធានការរឹតបន្តឹងធ្វើដំណើរ សម្រាប់ប្រទេសអាហ្វ្រិកចំនួនប្រាំមួយ ដោយសារតែវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី ដែលអ្នកជំនាញចក្រភពអង់គ្លេសហៅថាជា “វីរុសបំប្លែងខ្លួនអាក្រក់បំផុតមិនធ្លាប់ជួបប្រទះនាពេលកន្លងមក”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើងហោះហើរមកពីអាហ្រ្វិកខាងត្បូង ណាមីប៊ី ឡេសូតូ បុតស្វាណា អេស្វាធីនី និងស៊ីមបាវ៉េ នឹងត្រូវផ្អាកពីម៉ោង១២យប់ថ្ងៃសុក្រទៅ ហើយបន្ទាប់ពីម៉ោង៤ព្រឹកថ្ងៃអាទិត្យ អ្នកមកដល់ចក្រភពអង់គ្លេស នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ។

យ៉ាងណាក្តី មកទល់ពេលនេះ មិនមានករណីនៃវីរុសប្រភេទនេះត្រូវបានគេរាយការណ៍ នៅក្នុងចក្រភពអង់គ្លេសនោះទេ។

រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Sajid Javid បានបង្ហោះ Twitter ថា “ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសហៅកាត់ UKHSA កំពុងស៊ើបអង្កេតលើវីរុសបំប្លែងខ្លួនដ៏គ្រោះថ្នាក់នេះ។ យើងត្រូវការទិន្នន័យបន្ថែមទៀត ប៉ុន្តែយើងកំពុងធ្វើការយ៉ាងប្រុងប្រយ័ត្ននាពេលបច្ចុប្បន្ន”។

លោក Javid និយាយថា វីរុសកូវីដបំប្លែងខ្លួនថ្មីមានលេខកូដ B.1.1.529 ដែលត្រូវបានកំណត់អត្តសញ្ញាណនៅអាហ្រ្វិកខាងត្បូង គឺអាចឆ្លងខ្លាំងជាងប្រភេទ Delta ហើយបានព្រមានថា “វ៉ាក់សាំងដែលពិភពលោកមាននាពេលបច្ចុប្បន្ន មានប្រសិទ្ធភាពតិចបំផុតទប់ទល់នឹងវីរុសនេះ”។

រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Sajid Javid

វីរុសនេះក៏មានធាតុបំប្លែងចំនួន៣០ប្រភេទផងដែរ ពោលច្រើនជាង Delta ទ្វេដង ហើយធាតុបំប្លែងទាំងនេះ ទំនងជាមានសមត្ថភាពគេចចេញពីការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដែលបង្កើតឡើងដោយការឆ្លងមេរោគមុនៗ និងការចាក់វ៉ាក់សាំង។

ទោះបីជាយ៉ាងណាក៏ដោយ ដំណឹងល្អគឺថា B.1.1.529 អាចត្រូវបានរកឃើញជាមួយនឹងការធ្វើតេស្តម៉ាស៊ីន PCR ធម្មតា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ អ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង! រកឃើញវីរុសកូវីដបំប្លែងខ្លួន សាហាវជាងគេបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

រៀន​ជំនាញ​ច្បាប់​ ក៏​មាន​ឱកាស​ច្រើន​ មិន​ចាញ់​ជំនាញ​ផ្សេង​ទៀត​ដែរ​ ប្រសិន​បើ​ចេះ​ច្បាស់​

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

ក្រុមបងធំប្រយុទ្ធគ្នា បង្កជាអគ្គិភ័យនៅហាងខារ៉ាអូខេឥណ្ឌូណេស៊ី ស្លាប់មនុស្ស១៩នាក់ 

ព័ត៌មានជាតិ២៧ នាទី មុន

ចិនគ្រោង​បញ្ជូនក្រុមវេជ្ជសាស្ត្របុរាណ​​ មក​ជួយ​គ្រូពេទ្យកម្ពុជាព្យាបាល​កូវីដ ​១៩

នយោបាយ៣៣ នាទី មុន

លោក មីន អោងឡាំង អាចចូលរួមប្រជុំអាស៊ានបាន ឬអត់ គឺអាស្រ័យលើការអនុវត្តតាមកិច្ចព្រមព្រៀងទាំង៥ចំណុច

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

អ្នក​ជំនាញ​ថៃ​ម្នាក់​ប្រាប់​ហេតុ​ផល​ដែល​កូវីដ​នឹង​ចប់​ចុង​ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម