Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ត្រៀមប្រើធម៌ក្តៅលើ អ្នកប្រណាំងម៉ូតូ តាមផ្លូវសាធារណៈ 

បានផុស

នៅ

ការប្រណាំងម៉ូតូតាមផ្លូវសាធារណៈ ដែលមានការចូលរួមពីអ្នកប្រណាំង៥ឬច្រើនជាងនេះ ត្រូវបានចាត់ទុកជារឿងខុសច្បាប់នៅក្នុងប្រទេសថៃ ហើយពេលនេះ ប៉ូលិស ចង់ធ្វើវិសោធនកម្មចំពោះច្បាប់ ចង់ឲ្យវាផ្លាស់ប្តូរ ដោយចាត់ទុកជារឿងខុសច្បាប់ទោះមានអ្នកប្រណាំងត្រឹមតែ២នាក់ក៏ដោយ។

អគ្គស្នងការរងនគរបាលជាតិ លោក Damrongsak Kittiprapas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សេចក្តីព្រាងដើម្បីផ្លាស់ប្តូរច្បាប់ចរាចរណ៍ផ្លូវគោក កំពុងស្ថិតក្នុងការពិចារណាដោយគណៈកម្មាធិការព្រឹទ្ធសភា។

លោកនិយាយថា ប៉ូលិសទូទាំងប្រទេស នឹងត្រូវបានជូនដំណឹងអំពីការផ្លាស់ប្តូរ ដូច្នេះពួកគេអាចអនុវត្តច្បាប់បាន។

​វិសោធនកម្មដែលស្នើឡើង​នេះ បានកើត​ឡើង​ស្រប​ពេល​ប៉ូលិស ​បើក​ការ​បង្ក្រាប​ទូទាំង​ប្រទេស​ លើ​ការ​ប្រណាំង​ខុស​ច្បាប់​ដែលជាលទ្ធផល ​ម៉ូតូ​ជិត​២០,០០០​គ្រឿង​ត្រូវ​បាន​រឹបអូស​ក្នុង​ខែ​នេះ។

លោកបន្តថា ជាផ្នែកមួយនៃការទប់ស្កាត់ ប៉ូលិសនឹងត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីស្វែងរកការប្រមូលផ្តុំការប្រណាំងតាមដងផ្លូវ។ លោកបន្ថែមថា សាលារៀននានានឹងត្រូវបានស៊ើបអង្កេតលើបញ្ហានេះ ដោយសារតែ ៥០% ​​នៃអ្នកប្រណាំងគឺជាមនុស្សស្ថិតក្នុងវ័យសិក្សា។

ប្រជាជនក៏អាចជូនដំណឹងដល់ប៉ូលិសផងដែរអំពីការប្រណាំងខុសច្បាប់ណាមួយ ហើយនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន៣,០០០បាត (ប្រហែល ៨៩ដុល្លារអាមេរិក)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ពន្យារពេលបើក ក្លឹបរាត្រីរហូតដល់ពាក់កណ្តាលខែមករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ក្នុង​ខេត្តកោះកុង មិនទាន់​សម្រេច​ដល់​គោលដៅ​ចង់បាន​

ព័ត៌មានជាតិ៤ ម៉ោង មុន

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

វប្បធម៌ ជំនឿ៤ ម៉ោង មុន

ពណ៌ផ្ទះហុងស៊ុយ​ ស្របតាមទិសទាំង ៨ ជួយទាក់ទាញសំណាងទ្វេដង

ព័ត៌មានជាតិ៥ ម៉ោង មុន

សពលោក ប៊ូ ឡាំ អតីត​អ្នកតំណាងរាស្ត្រ​ខេត្ត​រតនគិរី​ បាន​ដឹក​ពី​ប្រទេសវៀតណាមមកដល់កម្ពុជាហើយ ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ត្រៀម​ប្រើម៉ាស៊ីនទំនើប​ ដែល​អាច​ជំនួសមនុស្ស​ ក្នុងការចូលលូ​ លើកដំបូង​ក្នុង​ប្រទេស​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម