Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង ៥០ នាក់ស្លាប់ក្នុងអណ្តូងរ៉ែធ្យូងថ្មនៅ រុស្ស៊ី ដោយមិនដឹងមូលហេតុ (មានវីដេអូ)

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារឧបទ្ទវហេតុនៅក្នុងអណ្តូងរ៉ែធ្យូងថ្មស៊ីបេរីបានកើនឡើងដល់យ៉ាងហោចណាស់ ៥២ នាក់ ខណៈអាជ្ញាធរដាក់ការសង្ស័យថា វាទំនងជាកើតឡើងពីការផ្ទុះឧស្ម័ន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរមូលដ្ឋានបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ Kemerovo កាលពីថ្ងៃព្រហស្បតិ៍ ហើយមានកម្មករ ២៨៥ នាក់នៅក្នុងអណ្តូងរ៉ែនៅពេលនោះ ខណៈជាង ២០០ នាក់បានរត់គេចចេញមក ។

ចំណែករបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បុគ្គលិកជួយសង្គ្រោះ ៦ នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ ខណៈមនុស្សប្រហែល ៤០ នាក់បានជាប់នៅក្នុងអណ្តូងរ៉ែ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបាននិយាយថា គ្មានឱកាសក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតនោះទេ ។

អ្នកស៊ើបអង្កេតជឿថា វាទំនងជាមានការផ្ទុះឧស្ម័នមេតាន ហើយរហូតមកដល់ពេលនេះ មនុស្សរាប់សិបនាក់ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

ទន្ទឹមនោះ គណៈកម្មាធិការ​ស៊ើបអង្កេតក៏​បាន​បើក​សំណុំរឿង​ព្រហ្មទណ្ឌផងដែរ ​ដោយ​ចោទប្រកាន់អណ្ដូងរ៉ែនេះ​ពីបទ​បំពាន​បទប្បញ្ញត្តិ​សុវត្ថិភាព ខណៈរហូតមកដល់ពេលនេះគេមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ។

ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានបញ្ជាឲ្យរដ្ឋាភិបាលផ្តល់ជំនួយចាំបាច់ទាំងអស់ដល់អ្នកដែលរងរបួសផងដែរ ។

គួរបញ្ជាក់ថា តំបន់ Kemerovo ស្ថិតនៅចម្ងាយប្រហែល ៣,៥០០ គីឡូម៉ែត្រភាគខាងកើតទីក្រុងម៉ូស្គូ ត្រូវបានគេស្គាល់ថាជាតំបន់ផលិតធ្យូងថ្ម ហើយទីតាំងមួយនេះក៏ធ្លាប់កើតមានឧបទ្ទវហេតុបែបនេះ​នាពេល​កន្លងមក​ផងដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អាមេរិកត្រៀមខ្លួន! យោធា ចិន និង រុស្ស៊ី ជិតពួតដៃគ្នាហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម