WHO បើកកិច្ចប្រជុំបន្ទាន់មួយ ក្រោយរកឃើញវីរុសកូវីដបំប្លែងខ្លួន សាហាវជាងគេបំផុត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

WHO បើកកិច្ចប្រជុំបន្ទាន់មួយ ក្រោយរកឃើញវីរុសកូវីដបំប្លែងខ្លួន សាហាវជាងគេបំផុត

បានផុស

នៅ

បើតាមកាសែត Financial Times បានរាយការណ៍ថា អង្គការសុខភាពពិភពលោក (WHO) កំពុងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីសក្តានុពលនៃវីរុសបំប្លែងខ្លួនឆ្លងសាហាវជាងគេបំផុត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសបុតស្វាណា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះកាសែត Daily Mail បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោក នៅតែកំពុងព្យាយាមស្វែងយល់បន្ថែមទៀត អំពីវីរុសកូវីដបំប្លែងខ្លួនថ្មី B.1.1.529 ដូចជាថាតើវាឆ្លងខ្លាំងជាង Delta, វាទំនងជានាំទៅរកជំងឺធ្ងន់ធ្ងរ និងមានភាពធន់នឹងប្រសិទ្ធភាពនៃវ៉ាក់សាំងដែលមានស្រាប់នាពេលបច្ចុប្បន្ននេះដែរឬទេ ។

ចំណែកវិទ្យាស្ថានជាតិជំងឺឆ្លងនៃអាហ្វ្រិកខាងត្បូង ក្រោយមកក៏បានបញ្ជាក់ផងដែរថា មេរោគប្រភេទថ្មី B.1.1.529 នេះ ត្រូវបានគេរកឃើញនៅអាហ្រ្វិកខាងត្បូង ជាមួយនឹងករណីឆ្លងចំនួន ២២ ករណីមកទល់នឹងបច្ចុប្បន្ននេះ ។

គួរបញ្ជាក់ថា វីរុសនេះមានផ្ទុកនូវធាតុបំប្លែងចំនួន ៣២ ប្រភេទ ជាហេតុធ្វើឲ្យវាឆ្លងខ្លាំងបំផុត ព្រមទាំងធន់នឹងវ៉ាក់សាំង ហើយមានការប្រែប្រួលចំពោះសរសៃប្រូតេអ៊ីន ច្រើនជាងប្រភេទផ្សេងៗទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ្នកវិទ្យាសាស្រ្តបារម្ភខ្លាំង! រកឃើញវីរុសកូវីដបំប្លែងខ្លួន សាហាវជាងគេបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services