មន្ត្រី​ទូត​អាមេរិក​​កំពូល​ម្នាក់​នឹង​​ធ្វើ​ទស្សន​កិច្ច​ប្រទេស​អាស៊ាន​៤​ចាប់​ពី​ថ្ងៃ​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មន្ត្រី​ទូត​អាមេរិក​​កំពូល​ម្នាក់​នឹង​​ធ្វើ​ទស្សន​កិច្ច​ប្រទេស​អាស៊ាន​៤​ចាប់​ពី​ថ្ងៃ​នេះ

បានផុស

នៅ

មន្ត្រី​ការ​ទូត​​កំពូល​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​អាស៊ាន​ចំនួន​៤​ដែល​មាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង​ថៃ​ចាប់​ពី​​ថ្ងៃ​សៅរ៍​នេះ​ទៅ​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ ចូ បៃដិន បាន​សន្យា​បង្កើន​ទំនាក់​ទំនង​ជា​មួយ​អាស៊ាន​ដែល​ជា​សមរភូមិ​ដ៏​សំខាន់​ក្នុង​ការ​ប្រជែង​​ឥទ្ធិពល​ជាមួយ​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការបរទេសអាមេរិក​បានប្រកាស​ថា ​លោក Daniel Kritenbrink ជំនួយ​ការ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ប្រចាំ​តំបន់​អាស៊ាន​​នឹង​ចាប់​ផ្តើម​ធ្វើ​ទស្សនកិច្ច​​ពី​​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​វិច្ឆិកា​នេះ រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ខាង​មុខ។

លោក Kritenbrink (ស្តាំ)

សេចក្តី​ប្រកាស​បាន​និយាយថា លោក Kritenbrink ​នឹង​ធ្វើ​ការ​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ការ​រួម​គ្នា​​​ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​ពិភព​លោក​ដ៏​ធ្ងន់​ធ្ងរ និង​បញ្ហា​ប្រឈម​ក្នុង​តំបន់ ហើយ​សង្កត់​ធ្ងន់​​លើ​ការ​គាំទ្រ​របស់​អាមេរិក​​សម្រាប់​សណ្តាប់​ធ្នាប់​ដែល​​ផ្អែក​លើ​ច្បាប់​ជា​មូលដ្ឋាន​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក Kritenbrink ​នឹង​ពិភាក្សាលើ​បញ្ហា​ប្រឈម​សិទ្ធិ​មនុស្ស ស្វែង​រក​ការ​បង្កើនកិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ពិភាក្សា​ពី​ជម្រើស​ដើម្បី​ដាក់​សម្ពាធ​​លើ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ដើម្បី​បញ្ឈប់​ហិង្សា និង​អនុញ្ញាត​ឲ្យ​កិច្ច​ការ​មនុស្ស​ធម៌​ចូល។

ជា​មួយ​គ្នា​នេះ លោក​ក៏​នឹង​ពិភាក្សា​ពី​របៀប​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​ការ​កសាងមធ្យោបាយ​​ឲ្យ​កាន់​តែ​ប្រសើរ​សម្រាប់​កម្ចាត់កូវីដ-១៩៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services