លោក ប្រាយុទ្ធ ព្រមានប្រជាជន ថៃ កុំធ្វើដំណើរទៅប្រទេសមាន វីរុសបំប្លែងខ្លួន Omicron
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ ព្រមានប្រជាជន ថៃ កុំធ្វើដំណើរទៅប្រទេសមាន វីរុសបំប្លែងខ្លួន Omicron

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានព្រមានប្រជាជនថៃឲ្យជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសមានវីរុសកូវីដបំប្លែងខ្លួនថ្មីឈ្មោះ Omicron ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបន្ទាប់ពីកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ ១៩ (CCSA) លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា លោកបានទទួលដំណឹងអំពីមេរោគថ្មី ហើយបានណែនាំដល់ក្រសួងសុខាភិបាលសាធារណៈ និងនាយកដ្ឋានគ្រប់គ្រងជំងឺឲ្យតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា “កុំធ្វើដំណើរទៅកាន់ប្រទេសទាំងនោះដើម្បីជៀសវាងការឆ្លងវីរុស ហើយលោកសូមលើកទឹកចិត្តមនុស្សកាន់តែច្រើនឲ្យទទួលការចាក់វ៉ាក់សាំងកូវីដ” ។

ចំណែកអ្នកឯកទេសខាងមេរោគដ៏ល្បីឈ្មោះលោកវេជ្ជបណ្ឌិត Yong Poovorawan ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគល្អិតនៃមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយថា រដ្ឋាភិបាលគួរតែរឹតបន្តឹងវិធានការត្រួតពិនិត្យសុខភាព ដើម្បីទប់ស្កាត់ការចូលនៃអ្នកដំណើរមកពីអាហ្វ្រិកខាងត្បូងជាពិសេស ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីរកឃើញវីរុសបំប្លែងខ្លួនប្រភេទថ្មី B.1.1.529 នៅអាហ្វ្រិកខាងត្បូង ។ WHO បានដាក់ឈ្មោះវីរុសថ្មីនេះដោយអក្សរក្រិកថា Omicron ហើយមេរោគថ្មីនេះគឺអាចឆ្លងច្រើនជាងប្រភេទមុនៗ ហើយមានការវិវត្តច្រើនមិនធម្មតា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ គ្រូពេទ្យជំនាញ ថៃ ថា កូវីដ មិនទៅណាទេ ដូចកាលជំងឺ SARS ក្នុងឆ្នាំ ២០០៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services