Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និងចិន ដាក់ចំៗទៅ អាមេរិក វិញក្រោយមិនអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីលទ្ធិប្រជាធិបតេយ្យ

បានផុស

នៅ

រុស្ស៊ី និងចិនកំពុងបដិសេធយ៉ាងម៉ឺងម៉ាត់នូវគំនិតរបស់សហរដ្ឋអាមេរិកក្នុងការរៀបចំកិច្ចប្រជុំកំពូលស្ដីពីលទ្ធិប្រជាធិបតេយ្យ ខណៈដែលវាកំពុងបង្កើតបន្ទាត់បែងចែកថ្មីនៅក្នុងសហគមន៍អន្តរជាតិ ដែលផ្ទុយពីការអភិវឌ្ឍនៃពិភពលោកទំនើប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​អង្គារ សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​បញ្ជី​ប្រទេស​ចំនួន ១១០ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្ដីពីលទ្ធិប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី ៩-១០ ខែ​ធ្នូ ខណៈរុស្ស៊ី និងចិនមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះនោះទេ ។

ឯកអគ្គរដ្ឋទូតមកពីរុស្ស៊ី និងចិតបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាថា “សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្ដីពីលទ្ធិប្រជាធិបតេយ្យតាមអនឡាញនៅថ្ងៃទី ៩-១០ ខែធ្នូ ឆ្នាំ ២០២១ ដោយផ្តល់អំណាចឲ្យខ្លួនឯងដើម្បីកំណត់ថាអ្នកណាត្រូវចូលរួម និងអ្នកណាមិនចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយអ្នកណាជា “ប្រទេសប្រជាធិបតេយ្យ” ហើយអ្នកណាមិនមានសិទ្ធិទទួលបានឋានៈបែបនេះ” ។

លោក Anatoly Antonov និងលោក Qin Gang បាននិយាយថា “វាជាចិត្តគំនិតជាក់ស្ដែងនៃសង្រ្គាមត្រជាក់ វានឹងធ្វើឲ្យមានការប្រឈមមុខគ្នាខាងមនោគមវិជ្ជា និងការប្រេះឆានៅក្នុងពិភពលោក ដោយបង្កើត ‘បន្ទាត់បែងចែក’ ថ្មី ។ និន្នាការនេះផ្ទុយនឹងការអភិវឌ្ឍន៍នៃពិភពលោកទំនើប ។ វាមិនអាចទៅរួចទេក្នុងការទប់ស្កាត់ការបង្កើតស្ថាបត្យកម្មពហុកណ្តាលជាសកល ប៉ុន្តែអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការណាមួយ ។ ប្រទេសចិន និងរុស្ស៊ីបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើនេះ” ។

ឯកអគ្គរដ្ឋទូតបាននិយាយថា “ប្រទេសនានាគួរតែផ្តោតលើការដំណើរការកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេឲ្យបានល្អ មិនត្រូវមើលងាយអ្នកដទៃទេ ។ មិនចាំបាច់ព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសចិននោះទេ ។ រដ្ឋាភិបាលបរទេសមួយចំនួនគួរគិតអំពីខ្លួនឯង និងអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសរបស់ពួកគេកាន់តែប្រសើរឡើង” ។

បញ្ជីរដ្ឋដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់លោក ចូ បៃដិន ហាក់ដូចជាចម្លែក ព្រោះបានបដិសេធមិនហៅប្រទេសចិន ប៉ុន្តែបែរជារួមបញ្ចូលកោះតៃវ៉ាន់ ដែលធ្វើឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរជាមួយទីក្រុងប៉េកាំង ដែលបានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះការមិនគាំទ្រគោលនយោបាយចិនតែមួយ ។

ទន្ទឹមនោះទាំងឥណ្ឌា និងប៉ាគីស្ថាន ដែលចាត់ទុកថាជាគូប្រជែងក៏ត្រូវបានអញ្ជើញឲ្យចូលកិច្ចប្រជុំកំពូលនេះផងដែរ ប៉ុន្តែបង់ក្លាដែសបានបដិសេធការកោះហៅនេះ ខណៈអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ និងបណ្តាប្រទេសឈូងសមុទ្រ គឺជាប្រទេសលេចធ្លោបំផុតដែលមិនធ្វើការកាត់ផ្ដាច់ ក្នុងចំណោមរដ្ឋគូបដិបក្ខមួយចំនួនមកពីភាគខាងត្បូងពិភពលោក ដូចជាប្រទេសកូរ៉េខាងជើង វេណេហ្ស៊ុយអេឡា នីការ៉ាហ្គ័រ ស៊ូដង់ និងអេត្យូពីជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក អញ្ជើញប្រទេសចំនួន ១១០ ចូលរួមកិច្ចប្រជុំស្ដីពីលទ្ធិប្រជាធិបតេយ្យ តែមិនខ្ចីហៅ ចិន និង រុស្ស៊ី (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម