ស្លាប់ ១៩ នាក់ និងរងរបួសជាច្រើន ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុង នៅ ម៉ិកស៊ិក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ស្លាប់ ១៩ នាក់ និងរងរបួសជាច្រើន ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុង នៅ ម៉ិកស៊ិក

បានផុស

នៅ

អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៩ នាក់បានស្លាប់ និង ២០ នាក់ទៀតរងរបួស កាលពីថ្ងៃសុក្រ នៅ​ពេល​ដែល​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ ធ្វើដំណើរលើ​ផ្លូវហាយវេ​មួយ នៅ​កណ្តាល​ប្រទេសម៉ិកស៊ិក​ បាន​បុក​ផ្ទះ​មួយ​ខ្នង​ពេញទំហឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាន​ឲ្យ​​ដឹងថា រថយន្តក្រុង​ដែលកំពុងធ្វើដំណើរទៅកាន់ទីសក្ការបូជា​សាសនា ក្នុងតំបន់ម៉ិកស៊ិក​ បានចាប់ហ្រ្វាំង​មិនទាន់។ យ៉ាងណាមិញ​ អាជ្ញាធររដ្ឋ​មិន​បាន​បង្ហាញ​ពី​មូលហេតុលម្អិត​ ដែល​អាច​កើត​មាន​ នៃ​គ្រោះថ្នាក់​សម្លាប់មនុស្សនេះ​ទេ។

ជំនួយការលេខាធិការមហាផ្ទៃរដ្ឋ លោក Ricardo de la Cruz Musalem បាននិយាយថា អ្នក​រងរបួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ រួមទាំងអ្នកខ្លះ តាមយន្តហោះផងដែរ។

កាកបាទក្រហម​រដ្ឋ​បាន​និយាយ​ថា រថយន្តសង្គ្រោះចំនួន​ ១០ ​គ្រឿង​ បាន​ប្រញាប់ប្រញាល់​ទៅ​កាន់​តំបន់​នោះដូចគ្នា៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព៖CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services