ប្រធានា​ធិបតី​ឆែក​ឆ្លង​កូវីដ​ដុន​ដាប​តែង​តាំង​នាយករដ្ឋ​មន្ត្រី​ថ្មី​ក្នុង​ប្រអប់រំកញ្ចក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ប្រធានា​ធិបតី​ឆែក​ឆ្លង​កូវីដ​ដុន​ដាប​តែង​តាំង​នាយករដ្ឋ​មន្ត្រី​ថ្មី​ក្នុង​ប្រអប់រំកញ្ចក់

បានផុស

នៅ

ប្រធានាធិបតី​ឆែក លោក Milos Zeman បាន​ធ្វើ​ជា​អធិបតី​នៃ​ពិធី​​តែង​តាំង​មេ​ដឹក​នាំ​សម្ព័ន្ធ​ភាព​កណ្តាល-ស្តាំ​និយម​លោក Petr Fiala ជា​នាយក​រដ្ឋ​មន្ត្រី​​ថ្មី កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​វិច្ឆិកា ​ក្នុង​ប្រអប់​កញ្ចប់​បិទ​ជិត​ដោយ​សារ​លោក​ត្រូវ​បាន​​តេស្តរក​ឃើញ​វិជ្ជមាន​កូវីដ-១៩​ដើម្បី​ការពារ​ឆ្លង​ទៅ​អ្នក​ដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក​ Zeman អង្គុយ​លើ​រទេះ​រុញនៅ​ក្នុង​ប្រអប់​

លោក Zeman​ មើលទៅ​មាន​ស្ថាព​ដុន​ដាប​ដោយ​មិន​អាច​ដើរ ឬ​ឈរ​បាន​ទេ ប៉ុន្តែ​ស្ថិត​នៅ​លើ​រទេះ​រុញ​​នៅ​ពេល​លោក​បង្ហាញ​ខ្លួន​ក្នុង​ពិធី​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ថ្មី ហើយ​​ស្ថិត​នៅ​ក្នុង​ប្រអប់​​​​កញ្ចក់​បួន​ជ្រុង។

លោក Fiala បាន​ដឹកនាំ​ក្រុមសម្ព័ន្ធ​ភាព​នៃ​គណបក្ស​ប្រឆាំង​កណ្តាលនិយម​ និងកណ្តាល-​ស្តាំនិយម​ចំនួន​៥​គណបបក្ស​ដែល​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​មួយ​កាល​ពី​ខែ​តុលា​ដើម្បី​បញ្ចប់​នាយក​រដ្ឋ​មន្ត្រី​កាន់​អំណាច​លោក Andrej Babis និង​សម្ព័ន្ធ​ភាព​របស់​លោក។

រដ្ឋាភិបាល​ថ្មី​នឹង​ប្រឈម​រលកថ្មី​នៃ​វិបត្តិ​កូវីដ-១៩​ដែល​កំពុង​គំរាម​កំហែងយ៉ាង​ធ្ងន់​ធ្ងរ​ដល់​ប្រព័ន្ធ​សុខាភិបាល និង​វិបត្តិ​ថាមពល បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​អ្នក​ផ្គត់​ផ្គង់​អគ្គីសនី​ដ៏​ធំ​មួយ។ ក្រុម​សម្ព័ន្ធ​ភាព​ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​​មាន​ផែន​ការ​ចាប់​ផ្តើម​ធ្វើ​ការ​ឡើង​វិញចំពោះ​ថវិកា​រដ្ឋ​ឆ្នាំ​២០២២​ដើម្បី​កាត់​បន្ថយ​ឱនភាព​ដ៏​ធំ។

លោក Zeman​

លោក Fiala បាន​និយាយ​ក្នុង​សន្និសីទ​ថា ៖«រដ្ឋាភិបាល​ថ្មី​មាន​ពេល​វេលា​ដ៏​ស្មុគ​ស្មាញ និង​បញ្ហា​ប្រឈម​ជា​ច្រើន​នា​ពេល​ខាង​មុខ។ ខ្ញុំ​ចង់​ឲ្យ​វា​ក្លាយ​ជា​រដ្ឋាភិបាលផ្លាស់​ប្តូរ​នា​ពេល​អនាគត»។ លោក​រំពឹង​ថា គណរដ្ឋ​មន្ត្រី​របស់​លោក​នឹង​ត្រូវ​បាន​តែង​តាំង​នា​ពាក់​កណ្តាល​ខែ​ធ្នូ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៧ នាទី មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៣១ នាទី មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៤១ នាទី មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៤៦ នាទី មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៥៧ នាទី មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services