វៀតណាម ពិចារណាហាមប្រាមការធ្វើដំណើរទាំងទៅ និងមកពី អាហ្វ្រិកខាងត្បូង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វៀតណាម ពិចារណាហាមប្រាមការធ្វើដំណើរទាំងទៅ និងមកពី អាហ្វ្រិកខាងត្បូង

បានផុស

នៅ

ក្រសួងសុខាភិបាវៀតណាមកាលពីថ្ងៃអាទិត្យបានស្នើផ្អាកជើងហោះហើរទាំងអស់ ពោលទាំងទៅ និងមកពីបណ្តាប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការទប់ស្កាត់វីរុសកូវីដបំប្លែងខ្លួនថ្មី Omicron ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានស្នើឲ្យផ្អាកការធ្វើដំណើរតាមផ្លូវអាកាសទាំងអស់ទៅ និងមកពីអាហ្វ្រិកខាងត្បូង បុតស្វាណា ណាមីប៊ី ស៊ីមបាវ៉េ អេសវ៉ាទីនី ឡេសូតូ និងម៉ូសំប៊ិក ហើយការអនុញ្ញាតឲ្យចូលមកសម្រាប់អ្នកដំណើរដែលមកពីប្រទេសទាំងនេះត្រូវបានផ្អាក ។

ការប្រកាសនេះបានធ្វើឡើង បើទោះជាវៀតណាមមិនបានកត់ត្រាករណីណាមួយនៃវីរុស Omicron រហូតមកដល់ពេលនេះក៏ដោយ ហើយប្រទេសនេះ​នឹង​បង្កើន​ការ​ឃ្លាំ​មើល​ដើម្បី​រក​ឃើញ​សញ្ញា​ណា​មួយ​នៃវីរុសបំប្លែងខ្លួន​ថ្មី​នេះមុន​ពេល​កំណត់ ។

ទន្ទឹមនោះប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៤ ផ្សេងទៀតរួមមាន ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី ក៏បានរឹតបន្តឹងការធ្វើដំណើរជាមួយបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូងផងដែរ ដោយតម្រូវឲ្យមនុស្សដែលមកដល់ពីតំបន់ទាំងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក ។

ស្របពេលជាមួយគ្នានេះ ក្រសួងសុខាភិបាលបាននិយាយថា ខ្លួននឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក (WHO) និងទីភ្នាក់ងារសមភាគី ដើម្បីអនុវត្តបទប្បញ្ញត្តិសុខភាពអន្តរជាតិ ផ្សព្វផ្សាយព័ត៌មានភ្លាមៗអំពីវីរុសបំប្លែងខ្លួន និងចាត់វិធានការបង្ការជំងឺរាតត្បាតសមស្រប ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីរកឃើញវីរុសបំប្លែងខ្លួនប្រភេទថ្មី B.1.1.529 នៅអាហ្វ្រិកខាងត្បូង ។ WHO បានដាក់ឈ្មោះវីរុសថ្មីនេះដោយអក្សរក្រិកថា Omicron ហើយមេរោគថ្មីនេះគឺអាចឆ្លងច្រើនជាងប្រភេទមុនៗ ហើយមានការវិវត្តច្រើនមិនធម្មតា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ WHO ថា វាមិនទាន់ច្បាស់ទេថាតើវីរុស Omicron បង្កជំងឺធ្ងន់ធ្ងរជាង វីរុសបំប្លែងខ្លួនផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services