Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានា​ធិបតី​ហ្វ្រិក​ខាង​ត្បូង​ថា ការ​ដាក់បំរាម​ធ្វើ​ដំណើរ​​លើ​អាហ្វ្រិក​គឺ​អយុត្តិធម៌

បានផុស

នៅ

ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ លោក Cyril Ramaphosa បាន​អំពាវ​នាវដល់​ប្រទេស​នានា​​ឲ្យ​ដក​បំរាម​អយុត្តិធម៌​វិញ​ដែល​វា​មិន​សម​​​ត្រូវ​បាន​ដាក់​ពាក់​ព័ន្ធ​វីរុស​បំប្លែង​ខ្លួន​​​ទើប​ត្រូ​វ​បានរក​ឃើញ។

ការ​អំពាវ​នាវ​របស់​លោក​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨​ ខែ​វិច្ឆិកា បន្ទាប់​ពី​វីរុស​បំប្លែក​ដាក់​ឈ្មោះ Omicron ​បាន​កំពុង​បន្ត​រាល​ដាល​ក្នុង​ពិភព​លោក ខណៈ​ករណី​ថ្មី​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​ហុល្លង់ ដាណឺម៉ាក និង​អូស្ត្រាលី ក៏​ដូច​ជា​ប្រទេស​ផ្សេងៗ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ជា​ច្រើន​បាន​ដាក់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​ក្បែរ​ខាង​នៅ​ក្នុង​បញ្ជីខ្មៅ​ ចាប់​តាំង​ពី​អ្នក​វិទ្យាសាស្ត្រ​អាហ្វ្រិក​ខាង​ត្បូង​​ក្នុង​សប្តាហ៍​នេះ​រក​ឃើញ​វីរុស​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី។ អង្គការ​សុខភាព​ពិភព​លោក (WHO) ​បាន​ដាក់ឈ្មោះ​វីរុស​បំប្លែង​ខ្លួន​ Omicron ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​វីរុស​បំប្លែង​ផ្សេង​ៗ។

លោក Ramaphosa បាន​និយាយ​ក្នុង​សុន្ទរកថា​​លើក​ដំបូង​ទៅ​ជន​រួម​ជាតិ​ចាប់​តាំង​ពី​រក​ឃើញ Omicron ថា ៖«យើង​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​បណ្តា​ប្រទេស​ទាំង​នោះ​​ដែល​បាន​ដាក់​បំរាម​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​យើង​ខ្ញុំ និង​ប្រទេស​ជិត​ខាង​​សូម​លើក​វិញ​​ជាបន្ទាន់​ពី​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ»។

លោក​បន្ត​ថា ៖«ការ​ហាម​ធ្វើ​ដំណើរ​មិន​ត្រូវ​បាន​បញ្ជាក់​ដោយលក្ខណៈ​វិទ្យាសាស្ត្រ​ឡើយ។ ​រឿង​​តែ​មួយពី​ហាម​ធ្វើ​ដំណើរ​​នឹង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​​របស់​ប្រទេស​ទៅ​វិញ​ និង​ធ្វើ​ឲ្យ​ខូច​សមត្ថភាព​ឆ្លើយ​តប​ព្រម​ទាំង​​ងើប​ចេញ​ពី​វិបត្តិ​កូវីដ»។

«ការ​ដាក់​បំរាម​ធ្វើ​ដំណើរ​របស់​ប្រទេស​ទាំង​នោះ​គឺ​អយុត្តិធម៌ និង​រើស​អើង​​​លើ​​ប្រទេស​របស់​យើង​ខ្ញុំ ព្រម​ទាំង​ប្រទេស​ជា​បង​ប្អូន​នៅ​អាហ្វ្រិក»។ លោក​បាន​បន្ថែម។

ការគ្មាន​ជើង​ហោះ​ហើរ​ភ្លាម​ៗ​បាន​ធ្វើ​ឲ្យវិស័យ​ទេសចរណ៍​ដ៏​សំខាន់​របស់អាហ្វ្រិក​ខាង​ត្បូង​មាន​ភាព​វឹក​វរ​ដោយ​សារ​ការ​កត់​សំបុត្រ​យន្ត​ហោះ​ត្រូវ​បានលុប​ចោល​កំពុង​កើន​ឡើង​ បន្ទាប់​ពី​ដំណឹង​រក​ឃើញ Omicron  ត្រូវ​បាន​ប្រកាស។

វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ​បាន​ខាត​បង់​១០​ប៊ីលាន​ដុល្លារ​​នៅ​ឆ្នាំ​២០២០​ដោយ​សារ​ធ្លាក់​ចុះទេសចរ​បរទេស និង​ត្រូវ​បាន​ប៉ាន់​ស្មាន​ខាត​បង់​ប្រហែល​ជា​​១០​លាន​ដុល្លារ​ពី​ជើង​ហោះ​ហើរ​ជា​រៀង​រាល់​សប្តាហ៍​ដែល​ត្រូវ​បាន​​ផ្អាក​ពី​ទី​ផ្សារ​ទេសចរណ៍​អន្តរជាតិ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម