Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានថា វីរុសបំប្លែងថ្មី Omicron បង្កហានិភ័យជាសកល “ខ្ពស់ណាស់” ប្រទេសទាំងអស់ ត្រូវត្រៀមខ្លួន (មានវីដេអូ)

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃចន្ទទី២៩ខែវិច្ឆិកានេះថា វីរុសបំប្លែងខ្លួនប្រភេទថ្មី Omicron ទំនងរីករាលដាលជាអន្តរជាតិ ដែលបង្កហានិភ័យធ្ងន់ធ្ងរជាសកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការណែនាំបច្ចេកទេសដល់រដ្ឋជាសមាជិកទាំង១៩៤របស់ខ្លួន ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ បានជំរុញឲ្យពួកគេពន្លឿនការចាក់វ៉ាក់សាំងដល់ក្រុមអាទិភាពខ្ពស់ និងត្រូវធានាថា មានផែនការម៉ឺងម៉ាត់ដើម្បីរក្សាសេវាសុខភាពសំខាន់ៗ។

WHO និយាយថា “វីរុសបំប្លែងខ្លួន Omicron មានបម្រែបម្រួលសរសៃប្រូតេអ៊ីនក្នុងចំនួនដ៏ច្រើនដែលគេមិនធ្លាប់ឃើញពីមុនមក។ ហានិភ័យជាសកលដែលទាក់ទងនឹងវីរុសបំប្លែងខ្លួនថ្មីគួរឲ្យព្រួយបារម្ភ Omicron ត្រូវបានវាយតម្លៃថា ខ្ពស់ណាស់”។

ការស្រាវជ្រាវបន្ថែមគឺត្រូវការជាចាំបាច់ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីសក្តានុពលរបស់វីរុសបំប្លែងខ្លួន Omicron ក្នុងការគេចចេញពីប្រព័ន្ធភាពស៊ាំដែលបង្កឡើងដោយវ៉ាក់សាំង និងការឆ្លងពីមុន។ ទិន្នន័យបន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងបញ្ចេញនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

WHO បន្ថែមថា “ករណី និងការឆ្លងជំងឺកូវីដ១៩ ត្រូវបានគេរំពឹងថានឹងកើតមានចំពោះអ្នកទទួលថ្នាំបង្ការរួច បើទោះបីជាក្នុងសមាមាត្រតិចតួច និងអាចព្យាករណ៍បានក៏ដោយ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ជប៉ុន ដាក់បម្រាម មិនឲ្យជនបរទេសទាំងអស់ ចូលប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម