ព័ត៌មានអន្ដរជាតិ
រកឃើញអ្នកវិជ្ជមាន Omicron ២នាក់ឆ្លងព្រលានយន្តហោះសិង្ហបុរីទៅទីក្រុងស៊ីដនី
អ្នកដំណើរពីរនាក់មកពីប្រទេសអាហ្វ្រិកខាងត្បូងដែលបានប្តូរជើងហោះហើរនៅប្រទេសសិង្ហបុរីធ្វើតេស្តរកឃើញវីរុសបំប្លែងខ្លួនថ្មី Omicron នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
អ្នកដំណើរបានទៅដល់ទីក្រុងស៊ីដនីតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines SQ211 ដែលបានចេញដំណើរពីប្រទេសសិង្ហបុរីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា និងបានទៅដល់ទីក្រុងស៊ីដនីវេលាម៉ោង៩:២០នាទីយប់ ថ្ងៃដដែល។
ការធ្វើបច្ចុប្បន្នភាពកូវីដ-១៩ប្រចាំថ្ងៃ ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយកាលពីយប់ថ្ងៃចន្ទថា អ្នកដំណើរបានចេញពីប្រលានយន្តហោះ Johannesburg ក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា តាមជើងហោះហើរ SQ481 និងបានមកដល់ប្រលានយន្តហោះសិង្ហបុរី Changi Airport នៅថ្ងៃដដែលនោះដើម្បីប្តូរជើងហោះហើររបស់ពួកគេ។
គ្រប់អ្នកដំណើរទាំងអស់មានប័ណ្ណស្នាក់នៅរយៈពេលខ្លី និងវែងដែលមានប្រវត្តិស្ថិតនៅរយៈពេល១៤ថ្ងៃចុងក្រោយនៅប្រទេសបូតស្វាណា អេសវ៉ាទីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី អាហ្វ្រិកខាងត្បូង និង ហ្ស៊ីមបាវ៉េ មិនត្រូវបានអនុញ្ញាតឲ្យចូល ឬប្តូរជើងហោះហើរនៅសិង្ហបុរីឡើយ។
ក្រសួងសុខាភិបាលសិង្ហបុរីនិយាយថា ការធ្វើតេស្តមុនធ្វើដំណើរនៅអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី២៦ ខែវិច្ឆិកាមិនមានវិជ្ជមានកូវីដ-១៩ទេ ហើយអ្នកដំណើរភាគច្រើនបំផុតបន្តស្ថិតនៅកន្លែងប្តូរជើងហោះហើរនៅប្រលានយន្ត Changi Airport រហូតដល់ថ្ងៃចេញដំណើរទៅអូស្ត្រាលីកាលពីថ្ងៃទី២៨ ខែវិច្ឆិកា។
ក្រសួងបញ្ជាក់ថា ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលទៅប្រទេសសិង្ហបុរី ឬធ្វើដំណើរទៅកន្លែងណាផ្សេង ក្រៅពីស្ថិតនៅកន្លែងប្តូរជើងហោះហើរនៅ Changi Airport ប៉ុណ្ណោះ៕
អានអត្ថបទពាក់ព័ន្ធ៖ WHO ព្រមានថា វីរុសបំប្លែងថ្មី Omicron បង្កហានិភ័យជាសកល “ខ្ពស់ណាស់” ប្រទេសទាំងអស់ ត្រូវត្រៀមខ្លួន
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CAN
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង