Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូស្តែងៗ អ្នកទោសកូរ៉េខាងជើង ហែកគុក

បានផុស

នៅ

បុរសជនជាតិកូរ៉េខាងជើងម្នាក់ ត្រូវបានចាប់ខ្លួនមកវិញ ក្រោយពេលគេចពីអាជ្ញាធរអស់រយៈពេល៤០ថ្ងៃ បន្ទាប់ពីហែកគុករបស់ចិន។

បុរសអាយុ៣៩ឆ្នាំ ដែលគេស្គាល់ឈ្មោះចិនថា Zhu Xianjian ត្រូវបានចាប់ដាក់គុកនៅក្នុងខេត្ត Jilin ភាគឦសានប្រទេសចិន បន្ទាប់ពីភៀសខ្លួនចេញពីប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ២០០៣។

ប៉ូលិសខេត្ត Jilin បាននិយាយថា លោក Zhu ត្រូវបានឃុំខ្លួននៅម៉ោងប្រហែល១០ព្រឹកថ្ងៃអាទិត្យ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យសន្តិសុខសាធារណៈនៃទីក្រុង Jilin, អ្នករត់គេចខ្លួនរូបនេះត្រូវបានចាប់មកវិញដោយប៉ូលិសក្នុងស្រុក Fengman ហើយអ្នកស្រុកបាននិយាយថា លោក Zhu បានលាក់ខ្លួននៅក្នុងកន្លែងទេសចរណ៍ដែលគេបោះបង់ចោលមួយ។

លោក Zhu បានរត់គេចចេញពីពន្ធនាគារក្នុងទីក្រុង Jilin កាលពីថ្ងៃទី១៨ខែតុលា។ ការរត់គេចខ្លួននេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ហើយបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។

កំណត់ត្រារបស់តុលាការបង្ហាញថា គាត់បានហែលទឹកដោយខុសច្បាប់ ឆ្លងកាត់ទន្លេដែលពុះចែកប្រទេសកូរ៉េខាងជើងនិងប្រទេសចិនក្នុងឆ្នាំ២០១៣ មុនពេលឆ្មក់ចូលផ្ទះជាច្រើននៅក្នុងភូមិក្បែរនោះ ដោយលួចលុយ ទូរស័ព្ទដៃ និងសំលៀកបំពាក់។

ក្នុងឆ្នាំ២០១៤ ជនរត់គេចខ្លួនរូបនេះត្រូវបានកាត់ទោសឲ្យជាប់គុក១១ឆ្នាំ ពីបទចូលប្រទេសចិនដោយខុសច្បាប់ ក៏ដូចជាការបោកប្រាស់ និងប្លន់ដោយចេតនា ដែលបណ្តាលឲ្យមានអ្នករបួសធ្ងន់ធ្ងរ។ គាត់នឹងត្រូវដោះលែង ហើយនិរទេសត្រឡប់ទៅកូរ៉េខាងជើងវិញនៅឆ្នាំ២០២៣៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Newsweek

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម