Connect with us

ព័ត៌មានអន្ដរជាតិ

នូវែលសេឡង់ រកឃើញវីរុសបំប្លែងខ្លួនឆ្លងលឿន និងរហ័សជាង ១៣០ ករណី

បានផុស

នៅ

ប្រទេសនូវែលសេឡង់បានរាយការណ៍ពីករណីឆ្លងក្នុងសហគមន៍ថ្មីនៃវីរុសកូវីដបំប្លែងខ្លួន Delta ចំនួន ១៣៤ ករណីនៅថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបដែលបានបញ្ជាក់សម្រាប់ការផ្ទុះឡើងក្នុងសហគមន៍នាពេលបច្ចុប្បន្នរបស់ប្រទេសឡើងដល់ ៨,៤៣១ ករណី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមការឆ្លងថ្មីនេះ ១១៦ ករណីត្រូវបានកត់ត្រានៅក្នុងទីក្រុងធំបំផុត Auckland, ៨ ករណីនៅទីក្រុង Waikato, ៨ ករណីនៅឈូងសមុទ្រ Plenty និងមួយករណីនៅទីក្រុង Northland ។

សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា ករណីសរុបចំនួន ៨៩ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈ ៩ ករណីទៀតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ។

ចំណែកចំនួនសរុបនៃករណីឆ្លងជំងឺកូវីដ ១៩ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសនូវែលសេឡង់មានចំនួន ១១,៤៤៤ ករណី និងមានអ្នកស្លាប់ ៤៣ នាក់ ។

ក្រសួងបាននិយាយថា រហូតមកដល់ពេលនេះ ៩២ ភាគរយនៃប្រជាជននៅក្នុងប្រទេសនូវែលសេឡង់បានចាក់វ៉ាក់សាំងដូសដំបូង ហើយ ៨៦ ភាគរយត្រូវបានចាក់វ៉ាក់សាំងពេញដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ដឹងអត់ វីរុសកូវីដបំប្លែងខ្លួនថ្មី Omicron ស្ថិតនៅលេខរៀងទីប៉ុន្មាន ក្នុងតួអក្សរក្រិក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម