Connect with us

ព័ត៌មានអន្ដរជាតិ

បង្កើនសមត្ថភាព​យោធា​ អាមេរិក​នឹង​កសាង​មូលដ្ឋាន​ទ័ពនៅ​កោះហ្គាំ​ និង​អូស្ត្រាលី

បានផុស

នៅ

មន្ទីរបញ្ចកោណនឹងផ្តោតលើការកសាងមូលដ្ឋានទ័ពនៅកោះហ្គាំ និងប្រទេសអូស្ត្រាលីដើម្បីត្រៀមកម្លាំងយោធាអាមេរិកឲ្យកាន់តែរឹងមាំប្រជែង​នឹងប្រទេសចិន។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីថ្ងៃចន្ទ។

ផែនការនេះត្រូវបានជំរុញពី​ការត្រួតពិនិត្យឥរិយាបថសកលរបស់ក្រសួងការពារជាតិ​ដែលលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin ត្រួតពិនិត្យ បន្ទាប់ពីចូលកាន់តំណែងកាលពីខែកុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Austin បានចាប់ពិនិត្យមើលនូវឥរិយាបថជាសាកលរបស់ខ្លួននៅខែមីនា។ កាត្រួតពិនិត្យត្រូវបានបញ្ជាក់ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិមិនបានបង្ហាញព័ត៌មានលំអិតពីអ្វីដែលបានរកឃើញពីការត្រួតពិនិត្យនោះឡើយ។

លោកបណ្ឌិត Mara Karlin អនុរដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយបាននិយាយកាលពីថ្ងៃចន្ទថា ថ្មីៗនេះ លោក បៃដិន បានអនុម័យលើការរកឃើញ និងសេចក្តីណែនាំពីការត្រួតពិនិត្យជាសកលរបស់លោក Austin។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកនិយាយថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកគឺជាការផ្តោតយកចិត្តទុកដាក់ធំ ដោយសារតែការសង្កត់ធ្ងន់របស់លោករដ្ឋមន្ត្រី Austin លើបញ្ហាប្រឈមកំពុងប្រកួតប្រជែងជាមួយប្រទេសចិន។

រដ្ឋបាលលោកប្រធានាធិបតី បៃដិន បានកំពុងប្រកួត​ប្រជែង​នឹងចិនលើគោលនយោបាយការបរទេសជាអាទិភាព ដោយសារភាពតានតឹងបានកើនឡើងជាមួយក្រុងបេកាំង ជាពិសេសបញ្ហានៅកោះតៃវ៉ាន់ ហើយមន្ត្រីជាន់ខ្ពស់នៅមន្ទីរបញ្ចកោណបង្ហាញការព្រួយបារម្ភជាសាធារណៈអំពីការប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ចិន។

កាលពីខែមុន លោក Mark Milley មេបញ្ជាការនៃអគ្គសេនាធិការចម្រុះបាននិយាយថា ចិនបានធ្វើតេស្តមីស៊ីលល្បឿនលឿនជាងសំឡេងជោគជ័យ។

មន្ត្រីបាននិយាយថា ដើម្បីទប់ទល់នឹងចិន ការត្រួតពិនិត្យផ្ទាល់របស់ក្រសួងការពារជាតិអាមេរិកគឺដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធនៅកោះហ្គាំ និងអូស្ត្រាលី ហើយដាក់អាទិភាពលើការកសាងយោធាទូទាំងកោះប៉ាស៊ីហ្វិក ព្រមទាំងស្វែងរកធ្វើសកម្មភាពយោធានៅក្នុងតំបន់ឲ្យកាន់តែខ្លាំងក្លា៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម