Connect with us

ព័ត៌មានអន្ដរជាតិ

ទើប​លា​ឈប់​ ឥឡូវ​នាយក​រដ្ឋ​មន្ត្រី​ស្ត្រី​ដំបូង​ស៊ុយអែត​ត្រូវ​បានតែង​តាំង​ជាថ្មី

បានផុស

នៅ

នាយក​រដ្ឋ​មន្ត្រី​ស្ត្រី​ដំបូង​គេ​របស់​ប្រទេស​ស៊ុយអែត លោក​ស្រី Magdalena Andersson ត្រូវ​បាន​តែង​តាំង​ជា​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បន្ទាប់​ពី​លោក​ស្រី​លា​លែង​ពី​តួនាទី​មិន​ដល់​មួយ​សប្តាហ៍​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិក​សភា​បាន​បោះ​ឆ្នោត​តែងតាំង​លោក​ស្រី​ជា​នាយក​រដ្ឋ​មន្ត្រី​លើក​ទី​២​ក្នុង​រយៈ​ពេល​​មិន​ដល់​មួយ​សប្តាហ៍​ផង បន្ទាប់​ពី​លោក​បាន​រៀប​ចំ​ផែន​ការ​បង្កើតរដ្ឋាភិបាល​​ឯកបក្ស​ដែល​មាន​តែ​គណបក្ស​សង្គម​ប្រជា​ធិបតេយ្យ​តែ​មួយ​គត់។

អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ដូច​គ្នា​នេះ​ម្តង​ហើយ​​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ដើម្បី​​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ស្ត្រី​ដំបូង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​បរបស់​ប្រទេស​ស៊ុយអែត ប៉ុន្តែ​ក្នុង​រយៈ​ពេល​មិន​ដល់​​១២​ម៉ោង​ក្រោយ​មក លោក​ស្រី​​បាន​ប្រាប់​​រដ្ឋសភា​លា​ឈប់​ពី​តួនាទី​ជា​នាយក​រដ្ឋ​មន្ត្រី ដោយ​សារ​តែ​គណបក្ស​បៃតង​ដែល​ចូល​រួម​ជា​សម្ព័ន​ចម្រុះ​​​ជា​មួយ​​លោក​ស្រី​បាន​ដក​ខ្លួន​​​ ព្រោះ​តែ​រដ្ឋសភា​​មិន​អនុម័ត​​​​ថវិកា​សម្រាប់​ក្រុមសម្ព័ន្ធ​ចម្រុះ។

លោក​ស្រី Andersson ដែល​គណបក្ស​របស់​លោក​ស្រី​មាន​​១០០​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សភា​​៣៤៩​​បាន​ប្រាប់​សន្និសិទ​សារព័ត៌មាន​ថា ៖«ដូច​រដ្ឋាភិបាល​ភាគ​តិច​ទាំង​អស់ យើង​នឹង​ស្វែង​រកកិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​គណបក្ស​ផ្សេង​ៗ​នៅ​ក្នុង​សភា ហើយ​ខ្ញុំឃើញ​ឱកាស​ល្អ​ដើម្បី​ការងារ​បែប​នេះ»។

«គណបក្ស​សង្គម​ប្រជា​ធិបតេយ្យ​មាន​​គ្រុប​គណបក្ស​ធំ​ជាង​គេ​នៅ​ក្នុង​សភាដោយ​រឹង​មាំ។ យើង​ក៏​មានប្រពៃណី​នៃ​សហប្រតិបត្តិការ​ជា​មួយ​គណបក្ស​ដទៃ និង​ឈរ​លើ​គោលការណ័​ពី​អ្វី​ដែល​យើងត្រូវ​ដឹក​នាំ​​​ស៊ុយអែត​ឆ្ពោះ​ទៅ​មុខ»។ លោក​ស្រី​បាន​បញ្ជាក់។

មេ​ដឹក​នាំ​​គណបក្ស​​ប្រឆាំង​ស្តាំ​និយម Moderate Party លោក Ulf Kristersson បាន​ចាត់​ទុករដ្ឋបាល​ដែល​នឹង​កើត​​ខាង​មុខ​គឺ​ជារដ្ឋាភិបាល​ចាំ​ផ្ទះ​៩​ខែ និង​និយាយ​ថា វា​​នឹង​មិន​អាច​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែ​កញ្ញា ឆ្នាំ​២០២២​ទេ។

លោកស្រី Andersson នឹង​ត្រូវ​ដឹក​នាំ​រដ្ឋាភិបាល​ទន់​ខ្សោយ​​បំផុត​ក្នុង​ចំណោម​រដ្ឋាភិបាល​ទន់​ខ្សោយ​​​របស់​ស៊ុយអែតក្នុងរយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ និង​ត្រូវ​ប្រឈម​បញ្ហា​ជា​ច្រើន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម