Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ដំណើរ​ទៅ​អាមេរិក​នឹង​កាន់​តែ​លំបាក​​ជាង​មុន​ពី​ការតេស្ត​កូវីដ

បានផុស

នៅ

រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ទំនងជាដាក់ចេញវិធានការធ្វើតេស្តរកកូវីដ-១៩យ៉ាងតឹងរឹងសម្រាប់អ្នកដំណើរតាមផ្លូវអាកាសដែលចូលទឹកដីអាមេរិកចំពេលកង្វល់អំពីវីរុសបំប្លែងខ្លួនថ្មី។

មន្ត្រីបាននិយាយថា សេចក្តីព្រាងស្នើសុំបានកំពុងវាយតម្លៃក្នុងចំណោមទីភ្នាក់ងាររដ្ឋាភិបាលដែលតម្រូវឲ្យអ្នកដំណើរតាមផ្លូវអាកាសទាំងអស់ទៅដល់សហរដ្ឋអាមេរិកពីប្រទេសផ្សេងៗត្រូវបង្ហាញលទ្ធផលធ្វើតេស្តកូវីដ-១៩អវិជ្ជមានក្នុងរយៈពេលមួយថ្ងៃនៃការ​ចេញដំណើរ​ពីកន្លែងដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ អ្នកដំណើរផ្លូវអាកាសបរទេសដែលបានចាក់វ៉ាក់សាំងត្រូវបង្ហាញលទ្ធផលអវិជ្ជមានដែលទទួលបានក្នុងរយៈពេល៣ថ្ងៃ។ ស្ទើរតែគ្រប់ជនជាតិបរទេសទាំងអស់​ទាល់​តែ​ចាក់វ៉ាក់សាំងរួចទើបអនុញ្ញាតឲ្យចូលអាមេរិក។ អ្នកដំណើរដែលមិនទាន់ចាក់វ៉ាក់សាំងត្រូវតែទទួលបានលទ្ធផលអវិជ្ជមានក្នុងរយៈពេល១ថ្ងៃនៃការទៅដល់។

មន្ត្រីបាននិយាយថា រដ្ឋាភិបាលអាមេរិកក៏កំពុងពិចារណាថាតើតម្រូវឲ្យអ្នកដំណើរផ្លូវអាកាសត្រូវធ្វើ​តេស្តកូវីដ-១៩​ក្នុង​រយៈពេល៣ទៅ៥ថ្ងៃ បន្ទាប់ពីទៅដល់សហរដ្ឋអាមេរិក។

គោលការណ៍រឹតបន្តឹងខ្លាំងឡើងនេះអាចនឹងត្រូវប្រកាសនាថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ នេះ ប៉ុន្តែគេមិនទាន់ច្បាស់ទេពេលណានឹងចាប់មានប្រសិទ្ធភាព។

ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិក លោក Rochelle Walensky បាននិយាយថា ទីភ្នាក់ងារកំពុងធ្វើការវាយតម្លៃពីរបៀបដែលធ្វើយ៉ាងណាឲ្យការធ្វើដំណើរអន្តរជាតិមានសុវត្ថិភាពតាមដែលអាចទៅរួច ក្នុងនោះការធ្វើតេស្តមុនពេលជិតឡើងយន្តហោះ និងការពិចារណាការធ្វើតេស្តបន្ថែមភ្លាមៗក្រោយពេលទៅដល់ និងធ្វើចត្តាឡីស័កថែមទៀត។

កាលពីថ្ងៃចន្ទ សេតវិមាន បានហាមស្ទើរគ្រប់ជនបរទេសទាំងអស់ដែលមកពីអាហ្វ្រិកខាងត្បូងថ្មីៗនេះនិងដាក់បំរាមប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូង៧ប្រទេសជុំវិញកង្វល់វីរុសបំប្លែងខ្លួនថ្មី Omicron ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម