Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុង​​ពេល​ដ៏​​ខ្លី​ Omicron​ វាយ​លុក​អាហ្វ្រិក​ខាង​ត្បូង​យ៉ាង​​ឆាប់​រហ័ស​

បានផុស

នៅ

វីរុសបំប្លែងខ្លួនដែលមានការប្រែប្រួលខ្លាំង Omicron បានឆ្លងរាតត្បាត និងគ្របដណ្តប់យ៉ាងឆាប់រហ័សនៅអាហ្វ្រិកខាងត្បូងក្នុងរយៈពេលមិនដល់៤សប្តាហ៍ផង បន្ទាប់ពីវាត្រូវបានរកឃើញលើកដំបូងនៅទីនោះ។

ចម្ងល់សំខាន់ៗនៅមិនទាន់ស្រាយបំភ្លឺអំពីវីរុសបំប្លែងខ្លួនថ្មីនេះដែល​បាន​ឆ្លងរាលដាល់ប្រទេសជាច្រើនក្នុងនោះមាន អេស្ប៉ាញ កាណាដា អង់គ្លេស អាមេរិក កូរ៉េខាងត្បូង អូទ្រីស ហុល្លង់ និងព័រទុយហ្គាល់ជាដើម ហើយប្រទេសអារ៉ាប់រួមក៏រកឃើញមួយករណីលើកដំបូងកាលពីថ្ងៃពុធដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សញ្ញាដំបូងត្រូវបានគេលើកឡើងថា Omicron ប្រហែលជាឆ្លងអាក្រក់​ជាងវីរុសបំប្លែងខ្លួនផ្សេងៗទៀតដែលបានវាយប្រហារដល់ទីផ្សារហិរញ្ញវត្ថុ ដោយសារការរឹតបន្តឹង និងវិធានការទប់ស្កាត់​ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល។

វិទ្យាស្ថានទំនាក់ទំនងជំងឺឆ្លងជាតិ(NICD)របស់អាហ្វ្រិកខាងត្បូងបាននិយាយថា ទិន្នន័យដំបូងបង្ហាញថា Omicron អាចគេចផុតពីប្រព័ន្ធភាពស៊ាំ ប៉ុន្តែប្រសិទ្ធភាពវ៉ាក់សាំងនៅតែអាចការពារកុំឲ្យឈឺធ្ងន់ធ្ងរ និងស្លាប់បាន។

វិទ្យាស្ថានទំនាក់ទំនងជំងឺឆ្លងជាតិបានបញ្ជាក់ថា ៧៤%នៃអ្នកឆ្លងកូវីដដែលត្រូវបានរកឃើញកាលពីខែមុនគឺវីរុសបំប្លែងខ្លួនថ្មី Omicron ដែលត្រូវបានរកឃើញករណីលើកដំបូងកាលពីថ្ងៃទី៨ ខែវិច្ឆិកា នៅខេត្ត Gauteng ជាកន្លែងដែលមានប្រជាជនច្រើនបំផុតរបស់អាហ្វ្រិកខាងត្បូង។

ចំនួនឆ្លងថ្មីត្រូវបានរាយការណ៍នៅអាហ្វ្រិកខាងត្បូងបានកើនឡើងទ្វេដងពីថ្ងៃអង្គារ៍ និង​ថ្ងៃពុធម្សិលមិញ។

អ្នកជំនាញជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក អ្នកស្រី Maria van Kerkhove បាននិយាយថា ទិន្នន័យពីរបៀបដែល Omicron ឆ្លងនឹងដឹងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។

នាយកប្រតិបត្តិរបស់ BioNTech បាននិយាយ​ថា ​វ៉ាក់សាំង​របស់លោកបានចាប់ដៃគូជាមួយ​វ៉ាក់សាំង​ Pfizer ទំនងជាផ្តល់ការការពារខ្លាំងប្រឆាំងនឹងការឈឺធ្ងន់ធ្ងរពី Omicron៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម