Connect with us

ព័ត៌មានអន្ដរជាតិ

Omicron កំពុងអុកឡុកប្រទេសចំនួន ២៣ នៅទូទាំងពិភពលោក (មានវីដេអូ)

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុសកូវីដបំប្លែងខ្លួនចុងក្រោយបង្អស់ Omicron បានរីករាលដាលនៅ ក្នុងប្រទេសចំនួន ២៣ ហើយនៅ ទូទាំងពិភពលោកគិតត្រឹមថ្ងៃពុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា “យ៉ាងហោចណាស់មានប្រទេសចំនួន ២៣ មកពីតំបន់ចំនួន ៥ ក្នុងចំណោមតំបន់ចំនួន ៦ របស់ WHO បានរាយការណ៍ករណីវីរុសបំប្លែងខ្លួន Omicron ហើយយើងរំពឹងថា ចំនួននេះនឹងបន្តកើនឡើង ហើយ WHO ចាត់ទុកការវិវត្តនេះថាធ្ងន់ធ្ងរ” ។

លោក Tedros បញ្ជាក់ថា ប្រទេស និងដែនដីទាំងនោះរួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី អូទ្រីស បែលហ្ស៊ិក បុតស្វាណា កាណាដា សាធារណរដ្ឋឆេក ដាណឺម៉ាក អាល្លឺម៉ង់ ហុងកុង អ៊ីស្រាអែល អ៊ីតាលី ជប៉ុន ហូឡង់ នីហ្សេរីយ៉ា ព័រទុយហ្គាល់ កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង អេស្ប៉ាញ ស៊ុយអែត ស្វីស និងចក្រភពអង់គ្លេស ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ទន្ទឹមនឹងនេះដែរ ករណីវីរុសបំប្លែងខ្លួន Omicron មួយចំនួនត្រូវបានគេរាយការណ៍ថាមានរោគសញ្ញា “ស្រាល” ហើយអ្នកជំនាញគួរតែមានព័ត៌មានបន្ថែមអំពីការចម្លងនៃវីរុសកូវីដបំប្លែងខ្លួនថ្មីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។

ចំណែកលោកស្រី Maria van Kerkhove អ្នកជំនាញរោគរាតត្បាតរបស់ WHO បាននិយាយថា Omicron លឿនជាងអ្វីដែល WHO បានព្យាករណ៍កាលពីសប្តាហ៍មុន ។

ថ្លែងនៅ ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកស្រី Maria van Kerkhove បាននិយាយថា សេណារីយ៉ូដែលអាចកើតមាននោះគឺថា Omicron អាចឆ្លងច្រើនជាង Delta ប៉ុន្តែអ្នកជំនាញមិនទាន់ដឹងអំពីភាពធ្ងន់ធ្ងររបស់វានៅ ឡើយទេ ។

គួរបញ្ជាក់ថា Omicron ត្រូវបាន WHO ចាត់ទុកជា “វីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ” បន្ទាប់ពីវាត្រូវបានរកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូងកាលពីថ្ងៃ ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN / Al Jazeera

ចុចអាន ៖ អ្នកវិទ្យាសាស្ត្រ អង់គ្លេស ប្រាប់របៀបតេស្តរក Omicron ឯលទ្ធផលមិន ១០០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម