ភរិយាប្រធានាធិបតីអាមេរិក រងការរិះគន់ថា តុបតែងសេតវិមានទទួលបុណ្យណូអែល សម្រែៗ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ភរិយាប្រធានាធិបតីអាមេរិក រងការរិះគន់ថា តុបតែងសេតវិមានទទួលបុណ្យណូអែល សម្រែៗ

បានផុស

នៅ

ក្រោយតុបតែងសេតវិមាន ដើម្បីទទួលបុណ្យ ណូអែល សម្រាប់ឆ្នាំនេះ លោកស្រី Jill Biden រងការរិះគន់ធ្ងន់ៗថាមិនសមទំនង និងត្រូវបានគេយកទៅប្រៀបធៀបជាមួយលោកស្រី Melania Trump កាលពីពេលកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
President Joe Biden and First Lady Jill Biden celebrated their first holiday as the first family this year with a Christmas photo

ឆ្នាំ ២០២១ ជាឆ្នាំដំបូងដែលភរិយាលោកប្រធានាធិបតី ចូ បៃដិន បានតុបតែងសេតវិមាន ក្នុងឱកាសប្រារព្ធពិធីបុណ្យ ណូអែល ជាមួយនឹងប្រធានបទ “អំណោយចេញពីបេះដូង” (Gifts From the Heart) ដើម្បីអរគុណដល់បុគ្គលិកជួរមុខដែលប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ក៏ដូចជាឧទ្ទិសដល់អ្នកដែលបានស្លាប់ ដោយសាររោគរាតត្បាត។

ការ​តុបតែង​សេតវិមាន​ក្នុង​ឆ្នាំ​នេះ ត្រូវបានគេដឹងថា ​ប្រើ​ដើម​ណូអែល​ចំនួន ៤១ដើម ខ្សែបូប្រវែង ៦០០០ហ្វីត (ជិត២ពាន់ម៉ែត្រ) ទៀន​ជាង ៣០០ និង​គ្រាប់បាល់ ១០០០០គ្រាប់។

Jill Biden unveiled her 'normal' Christmas decorations at the White House, which stand in stark contrast to the decorations previously put up by former First Lady Melania Trump

ទោះយ៉ាងណា ការតុបតែងរបស់លោកស្រី ជីល បៃដិន មិនទទួលបានការសរសើរឬសាទរច្រើនឡើយ ខណៈមានការរិះគន់ចំៗថា ការតុបតែងដើមណូអែល ហាក់បីធ្វើលេងៗ មិនសមទំនង អន់បំផុត និងសម្រែទៀតផង។

ក្រុមអ្នកគាំទ្រ អតីតជំទាវទី១ របស់អាមេរិក លោកស្រី Melania Trump បានលើកឡើងពី ការតុបតែងសេតវិមានកាលពីឆ្នាំ ២០១៨ ថាគួរឱ្យទាក់ទាញ ​ជាងជំទាវបច្ចុប្បន្នឆ្ងាយណាស់។

Former President Donald Trump and former First Lady Melania Trump celebrating Christmas in 2020

ត្បិតតែមានការរិះគន់យ៉ាងណាក្ដី មនុស្សមួយចំនួនទៀត បានបង្ហាញនូវការគាំទ្រ ហើយថាឆ្នាំនេះមានភាពខុសប្លែកគ្នាខ្លាំង ពីការតុបតែងរបស់លោកស្រី Trump អំឡុងពេលនាងស្នាក់នៅសេតវិមាន ដែលកាលណោះ ដើមណូអែល វាក្រហមឆ្អិនឆ្អៅពេក ប្រៀបបាននឹងកម្រាលឈាម៕

Talk show hosts and comedians joked about Trump's choice in blood red trees, calling it 'Christmas meets The Shining'

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ម៉ារីម៉ា ​ក្លាយជាគណៈកម្មការ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services