Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកឈឺ Omicron អាចឆ្លងវីរុសនេះឡើងវិញខ្លាំងជាងអ្នកឆ្លងកូវីដ ២.៤ដង

បានផុស

នៅ

អ្នកឈឺវីរុសកូវីដ១៩បំប្លែងខ្លួនដ៏កាចសាហាវ Omicron ទំនងជានឹងឆ្លងវីរុសនេះឡើងវិញ ខ្លាំងជាងអ្នកឆ្លងមេរោគទម្រង់ដើមយ៉ាងហោចណាស់ ២.៤ ដង។ នេះបើយោងតាមទិន្នន័យជាក់ស្តែងលើកដំបូង ដែលចេញពីប្រទេសអាហ្វ្រិកខាងត្បូង។

ក្រុមអ្នកស្រាវជ្រាវរដ្ឋាភិបាលនិយាយថា មានការឆ្លងឡើងវិញចំនួន៣៥,៦៧០ករណី ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង ហើយហានិភ័យនៃការឆ្លងឡើងវិញបានធ្លាក់ចុះមកត្រឹម ០,៧ ក្នុងអំឡុងរលកទីពីរ ដែលជំរុញដោយវីរុសបំប្លែងខ្លួន Beta កាលពីរដូវរងាឆ្នាំមុន និងការកើនឡើងនៃវីរុសបំប្លែងខ្លួន Delta នៅរដូវក្តៅនេះ បើប្រៀបធៀបទៅនឹងរលកទីមួយ។

ប៉ុន្តែ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ម្តង​ទៀត ​បាន​កើនឡើង​ជា​លើក​ដំបូងពោលគឺ​លោត​ដល់ ២.៤ ដង។

យោងតាមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Stellenbosch ជិតទីក្រុង Cape Town, ការស្រាវជ្រាវបង្ហាញថា វីរុសបំប្លែងខ្លួន Omicron អាចគេចផុតពីការការពារ ដែលមនុស្សមានពីការឆ្លងពីមុន មិនដូចប្រភេទ Beta និង Delta ដែលត្រូវបានបង្ក្រាបដោយប្រព័ន្ធភាពស៊ាំពីធម្មជាតិនោះទេ។

ពួកគេនិយាយថា ទិន្នន័យនេះមានផលប៉ះពាល់សុខភាពសាធារណៈសំខាន់ៗ ជាពិសេសនៅក្នុងប្រទេសដែលពីមុនមានអត្រាឆ្លងខ្ពស់។

ព័ត៌មាននេះកើតឡើងបន្ទាប់ពីទិន្នន័យពីវិទ្យាស្ថានជាតិសម្រាប់ជំងឺឆ្លង (NICD) បានបង្ហាញថា ករណីកូវីដថ្មីចំនួន ១១,៥៣៥ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាការកើនឡើង ៣៦៨ភាគរយបើធៀបនឹងថ្ងៃព្រហស្បតិ៍មុន នៅពេលការឆ្លងថ្មីចំនួន ២,៤៦៥ ត្រូវបានកត់ត្រា។

ទន្ទឹមនឹងនេះ ការចូលមន្ទីរពេទ្យបានកើនឡើងជិតបីដងក្នុងមួយសប្តាហ៍ ប៉ុន្តែការស្លាប់បានធ្លាក់ចុះ ៦៤ ភាគរយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រុមហ៊ុនមួយទៀត អះអាងថា ថ្នាំរបស់ខ្លួន អាចយកឈ្នះ Omicron បាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម