Connect with us

ព័ត៌មានអន្ដរជាតិ

រាលដាល​៣​រដ្ឋ ឥឡូវ​​​អាមេរិក​មាន​ករណីឆ្លង Omicron ចូល​សហគមន៍

បានផុស

នៅ

រដ្ឋ​ចំនួន​៣​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​​កូវីដ-១៩បំប្លែង​ខ្លួន​ថ្មី​ Omicron គឺរដ្ឋកាលីហ្វ័រញ៉ា ខូឡូរ៉ាដូ និងមីនីសូតា ដែល​អ្នក​ឆ្លងស្ថិត​​ក្នុង​ចំណោម​អ្នក​ចាក់​វ៉ាក់សាំង​ពេញ​ដូស​រួច​ហើយ និង​មាន​ចេញ​អាការ​រោគ​សញ្ញា​ស្រាល។ នេះ​បើ​តាម​មន្ត្រី​សុខាភិបាល​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

អ្នក​ឆ្លង​នៅ​រដ្ឋ​មីនីសូតា​គឺ​ជា​ករណី​ឆ្លង​ Omicron សហគមន៍​ដំបូង​នៅ​សហរដ្ឋអាមេរិក​​ដែល​ជា​បុរសបាន​ចាក់​វ៉ាក់សាំង​ពេញ​ដូស​ និង​បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ញ៉ូវយ៉ក​ដើម្បី​ចូល​រួម​សន្និបាត​មួយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ទប់​ស្កាត់​ការរាល​ដាល​វីរុស​បំប្លែង​ខ្លួន​ថ្មី  លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញបាន​ប្រកាស​ពី​វិធាន​ការ​ធ្វើ​តេស្ត​ថ្មី​សម្រាប់​អ្នក​ដំណើរ​អន្តរជាតិ និង​បានសន្យានា​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ថា ពលរដ្ឋ​អាមេរិក​នឹង​ទទួល​បាន​ការ​ធ្វើ​តេស្ត​កូវីដរហ័ស​ដល់​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ។

មន្ត្រី​សុខាភិបាល​រដ្ឋ​ខូឡូរ៉ាដូ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ឆ្លង​វីរុស Omicron ទើប​តែ​វិល​ត្រឡប់​មក​ពី​ការ​ធ្វើ​ដំណើរ​មួយ​នៅ​អាហ្វ្រិក​ខាង​ត្បូង។

ចំណែក​នៅ​រដ្ឋ​កាលីហ្វញ៉ា​កាល​ពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​ពី​ករណី​រក​ឃើញ​អ្នក​ឆ្លង​វីរុស Omicron លើក​ដំបូង​នៅ​សហរដ្ឋ​អាមេរិក និង​​ជា​អ្នក​ដំណើរ​​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញ​ដូស​​មក​ពី​អាហ្វ្រិក​ខាង​ត្បូង។ វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​ត្រូវ​បាន​រក​ឃើញ​ដំបូង​​កាល​ពី​ដើម​ខែ​វិច្ឆិកា នៅ​អាហ្វ្រិក​ខាងត្បូង។

អភិបាល​ក្រុងលោក Bill de Blasio បាន​និយាយ​ថា បន្ទាប់​ពី​បាន​កំណត់​ករណី​នៅ​មីនីសូតា​ភ្ជាប់​ទៅ​នឹង​ទី​ក្រុង​ញ៉ូវយ៉ក បុរស​ដែលបាន​ចូល​រួម​​សន្និបាត​​គំនួរ​ជីវចល​នៅ​មជ្ឈមណ្ឌល Javits ក្នុង​ទី​ក្រុង​ញ៉ូវយ៉ក​ពី​ថ្ងៃ​ទី​១៩​ដល់​២១ ខែ​វិច្ឆិកា មន្ត្រី​សុខាភិបាល​បាន​ចាត់ផ្តើម​ធ្វើ​តេស្ត​ជា​បន្ទាន់​រាល់​អ្នក​ពាក់​ព័ន្ធ និង​អ្នក​ចូល​រួម​សន្និបាតនោះ។

អ្នក​ស្រី​វេជ្ជបណ្ឌិត Leana Wen សាស្ត្រាចារ្យ​សុខភាព​សាធារណៈ​នៅ​សាកល​វិទ្យាល័យ George Washington  បាន​និយាយ​ថា ករណី​ឆ្លង​​​នៅ​រដ្ឋ​មីនូសូតា​មាន​ន័យ​ថា នៅ​សហរដ្ឋ​អាមេរិកចាប់​ផ្តើម​រាល​ដាល​ចូល​សហគមន៍​ហើយ ដូច្នេះ​​អាច​នឹង​កើត​មាន​ច្រើន​បន្ត​បន្ទាប់​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖  Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម