Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញកន្លែងផ្ទុះ Omicron ធំបំផុតលើពិភពលោក គឺនៅអឺរ៉ុប (មានវីដេអូ)

បានផុស

នៅ

អ្នកចូលរួមក្នុងពិធីជប់លៀងបុណ្យណូអែលយ៉ាងតិច៥០នាក់ បានឆ្លងវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី Omicron នៅក្នុងប្រទេសន័រវេស ដែលធ្វើឲ្យវាក្លាយជាការផ្ទុះវីរុសនេះ ធំបំផុតរបស់ពិភពលោក។

តាមសេចក្តីរាយការណ៍ បុគ្គលិកមកពីក្រុមហ៊ុនថាមពល Scatec បានចូលរួមព្រឹត្តិការណ៍នេះនៅថ្ងៃទី២៦ខែវិច្ឆិកាក្នុងទីក្រុង Oslo។

50 people tested positive on a PCR test and 10 from a lateral flow following Norwegian renewable energy company Scatec's Christmas party at Louise Restaurant & Bar (pictured) in Aker Brygge, Oslo, on Friday
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ បុគ្គលិកក្រុមហ៊ុន Scatec បានវិលត្រឡប់មកពីប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែលមេរោគបំប្លែងខ្លួនដ៏កាចសាហាវ ត្រូវបានគេរកឃើញដំបូង មុនពេលចូលរួមកម្មវិធីទទួលទានអាហារនៅភោជនីយដ្ឋាន Louise Restaurant & Bar ក្នុងសង្កាត់ Aker Brygge កាលពីថ្ងៃសុក្រសប្តាហ៍មុន។

មនុស្ស៥០នាក់ បានធ្វើតេស្តវិជ្ជមានជាមួយនឹងការធ្វើតេស្ត PCR ខណៈ១០នាក់ ត្រូវធ្វើតេស្តរហ័សបន្ទាប់ពីពិធីជប់លៀង បើទោះបីជារហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ត្រូវបានគេដឹងថាមានជំងឺធ្ងន់ធ្ងរក៏ដោយ។

Scatec (pictured, Scatec's office in Norway) employees had recently returned from South Africa, where the company does some of its business

ក្រុមហ៊ុន Scatec បានអះអាងថាមានតែនិយោជិតដែលទទួលវ៉ាក់សាំងប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលរួមពិធីជប់លៀង ហើយពួកគេត្រូវការលទ្ធផលតេស្តអវិជ្ជមានជាមុន។

គួរបញ្ជាក់ថា ជាង៧១ភាគរយនៃចំនួនប្រជាជនន័រវេស បានទទួលវ៉ាក់សាំងពេញលេញ ខ្ពស់ជាងអង់គ្លេសដែលចាក់បាន៦៩ភាគរយ និងអាមេរិកដែលចាក់បាន៥៩ភាគរយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកឈឺ Omicron អាចឆ្លងវីរុសនេះឡើងវិញខ្លាំងជាងអ្នកឆ្លងកូវីដ ២.៤ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម