Connect with us

ព័ត៌មានអន្ដរជាតិ

Omicron ចូលដល់ប្រទេសអាស៊ានមួយទៀតហើយ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Khairy Jamaluddin បាននិយាយនៅថ្ងៃសុក្រនេះ ថា ប្រទេសម៉ាឡេស៊ី បានរកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួន Omicron ដែល​ល្បី​ថា​សាហាវ​និង​ឆ្លង​លឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​និយាយ​ថា មេរោគ​នេះ​ ​ត្រូវបាន​រក​ឃើញ​ពី​និស្សិត​បរទេស​មក​ពី​អាហ្វ្រិកខាងត្បូង ហើយ​បាន​ប្ដូរ​ជើង​ហោះហើរតាម​រយៈ​សិង្ហបុរី​ និង​មក​ដល់​​ម៉ាឡេស៊ី​ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា។

សារព័ត៌មាន Malaysiakini បាន​រាយការណ៍​ថា បច្ចុប្បន្ន​និស្សិត​រូប​នោះ​ កំពុង​ស្ថិត​ក្រោម​ការដាក់​ឲ្យ​នៅ​ ដាច់ពីគេ រួមជាមួយមនុស្ស ៥ នាក់ផ្សេងទៀត ដែលជិះរថយន្តក្រុងរួមគ្នា ពីទីក្រុងគូឡាឡាំពួ ទៅ កាន់​ទីក្រុង Ipoh រដ្ឋ Perak ។

លោក Khairy បាន​បន្ថែម​ទៀត​ថា និស្សិត​រូប​នេះ បានចូលប្រទេសម៉ាឡេស៊ី មុនពេលដែល​អង្គការ​សុខភាពពិភពលោក (WHO) បាន​ប្រកាសថា Omicron មាន​ភាព​ខុស​ប្លែក​គ្នា​នៃ​ការ​ព្រួយបារម្ភ។

គួរ​បញ្ជាក់​ថា ​​ម៉ាឡេស៊ី​កាលពីថ្ងៃពុធ បានហាមប្រាម​ការចូលជាបណ្តោះអាសន្ន​នៃ​អ្នក​ធ្វើដំណើរ​មក​ពី​ប្រទេស​ដែល​បាន​រាយការណ៍អំពី​វីរុស​បំប្លែងខ្លួន Omicron ឬត្រូវបានចាត់ទុកថា​មាន​ហានិភ័យ​ខ្ពស់។

ការហាមប្រាមការធ្វើដំណើរ ត្រូវបានអនុវត្តចំពោះប្រទេសអាហ្វ្រិកចំនួន ៨ រួមទាំង​អាហ្រ្វិកខាងត្បូង ហ្សីមបាវ៉េ ម៉ូសំប៊ិក និងម៉ាឡាវី ហើយអាចបន្តទៅ ប្រទេស​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​រក​ឃើញវីរុសបំប្លែងខ្លួននេះ ​ដូចជា អង់គ្លេស និង​ហូឡង់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖straitstimes

ចុចអាន៖Omicron ឆ្លងសាហាវមែន តែមិនទាន់សម្លាប់អ្នកជំងឺណាម្នាក់ឡើយ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម