Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសដាក់ខេត្ត Nakhon Si Thammarat ជាតំបន់គ្រោះមហន្តរាយ

បានផុស

នៅ

ស្រុកទាំង២៣នៅក្នុងខេត្តភាគខាងត្បូង Nakhon Si Thammarat ត្រូវបានចាត់ទុកជាតំបន់គ្រោះមហន្តរាយ បន្ទាប់ពីមានភ្លៀងធ្លាក់ និងទឹកហូរ ដែលបានចាប់ផ្តើមជន់លិចក្រុងកាលពីយប់ថ្ងៃព្រហស្បតិ៍។

នៅថ្ងៃសុក្រនេះ អភិបាលខេត្ត Kraisorn Wisitwong បានប្រកាសដាក់ខេត្តទាំងមូលជាតំបន់គ្រោះមហន្តរាយ។ សេចក្តីប្រកាសនេះ នឹងអនុញ្ញាតឲ្យក្រុមអ្នកជួយសង្គ្រោះ និងអាជ្ញាធរ ពន្លឿនប្រតិបត្តិការជួយសង្គ្រោះ ហើយអនុញ្ញាតឲ្យរដ្ឋបាលខេត្ត បញ្ចេញថវិកាបន្ទាន់សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក្នុងពេលដ៏ឆាប់រហ័ស។

ភ្លៀងធ្លាក់ឥតឈប់ឈរនៅក្នុងខេត្តនេះ និងទឹកហូរធ្លាក់ចុះភ្នំ Khiriwong បានបង្កការជន់លិចធ្ងន់ធ្ងរទៅកាន់តំបន់ផ្នែកខាងក្រោមនៃស្រុក មឿង។

សហគមន៍មួយចំនួននៅក្នុងស្រុកនេះ ត្រូវជន់លិច ហើយនៅថ្ងៃសុក្រ ការិយាល័យសុខភាពសាធារណៈខេត្ត បានបិទមជ្ឈមណ្ឌលធ្វើតេស្តកូវីដជាបណ្តោះអាសន្ន ដោយប្រាប់ប្រជាជនឲ្យទៅធ្វើតេស្តនៅមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់ពួកគេ។។

យោងតាមរបាយការណ៍ចុងក្រោយរបស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានឲ្យដឹងថា ខេត្ត Nakhon Si Thammarat បានរងការវាយប្រហារធ្ងន់ធ្ងរបំផុតដោយភ្លៀងធ្លាក់ខ្លាំង។ នាយកដ្ឋានឧតុនិយមនិយាយថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករណ៍នឹងបន្តដល់យ៉ាងហោចណាស់ថ្ងៃសៅរ៍ ក្នុងខេត្តនៅតាមបណ្តោយឈូងសមុទ្រថៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ត្រៀមប្រើធម៌ក្តៅលើ អ្នកប្រណាំងម៉ូតូ តាមផ្លូវសាធារណៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម