WHO ប្រាប់ប្រទេសអាស៊ីប៉ាស៊ីហ្វិក ត្រៀមខ្លួនឲ្យហើយ ចំពោះការផ្ទុះវីរុស Omicron
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

WHO ប្រាប់ប្រទេសអាស៊ីប៉ាស៊ីហ្វិក ត្រៀមខ្លួនឲ្យហើយ ចំពោះការផ្ទុះវីរុស Omicron

បានផុស

នៅ

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រទី៣ខែធ្នូនេះថា បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក គួរតែបង្កើនសមត្ថភាពថែទាំសុខភាព និងចាក់វ៉ាក់សាំងឲ្យបានពេញលេញដល់ប្រជាជនរបស់ពួកគេ ដើម្បីត្រៀមខ្លួនសម្រាប់ការកើនឡើងនៃករណីកូវីដ ដែលជំរុញដោយវីរុសបំប្លែងខ្លួន Omicron។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសបំប្លែងខ្លួន Omicron ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលពីខែមុន ហើយត្រូវបាន WHO ចាត់ទុកថាជាវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែប្រមូលទិន្នន័យដើម្បីកំណត់ថាតើវាឆ្លងខ្លាំងកម្រិតណា និងបណ្តាឲ្យមានជំងឺធ្ងន់ធ្ងរប៉ុនណា។

វីរុសនេះត្រូវបានរាយការណ៍នៅក្នុងប្រទេសជាង២០ហើយ ហើយបានចាប់ផ្តើមវាយលុកអាស៊ីក្នុងសប្តាហ៍នេះ ដោយករណីត្រូវបានរាយការណ៍នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌា។ រដ្ឋាភិបាលជាច្រើនបានឆ្លើយតប ដោយការរឹតបន្តឹងច្បាប់ធ្វើដំណើរ។

លោក Takeshi Kasai នាយក WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ការគ្រប់គ្រងព្រំដែនអាចទិញពេលវេលាបាន ប៉ុន្តែគ្រប់ប្រទេស និងសហគមន៍ទាំងអស់ ត្រូវតែរៀបចំសម្រាប់ការកើនឡើងនៃករណីឆ្លងថ្មី”។

លោក Kasai និយាយថា “ប្រជាជន មិនគួរពឹងផ្អែកតែលើវិធានការព្រំដែនប៉ុណ្ណោះទេ។ អ្វីដែលសំខាន់បំផុតគឺត្រូវត្រៀមខ្លួនសម្រាប់វីរុសបំប្លែងខ្លួនដែលមានលទ្ធភាពឆ្លងខ្លាំងទាំងនេះ។ រហូតមកដល់ពេលនេះ ព័ត៌មានដែលយើងមានបានបង្ហាញថា យើងមិនចាំបាច់ផ្លាស់ប្តូរវិធីសាស្រ្តរបស់យើងទេ”។

លោក Kasai បន្តថា ប្រទេសនានា ត្រូវតែប្រើមេរៀនដែលបានរៀនពីការដោះស្រាយជាមួយវីរុសបំប្លែងខ្លួន Delta ហើយបានជំរុញឲ្យពួកគេ ចាក់វ៉ាក់សាំងឲ្យបានពេញលេញដល់ក្រុមមនុស្សដែលងាយរងគ្រោះ និងអនុវត្តវិធានការបង្ការដូចជាពាក់ម៉ាស និងច្បាប់រក្សាគម្លាតសង្គមជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ បារម្ភផ្ទះកូវីដជាថ្មី ក្រុមវេជ្ជបណ្ឌិត ឥណ្ឌា តវ៉ាឲ្យរដ្ឋាភិបាលចុះឈ្មោះនិស្សិត រៀនពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៨ នាទី មុន

ឆ្លងវីរុសកូវីដ-១៩ អាចបណ្ដាលឲ្យស្ត្រីពពោះ រលូតកូនឬអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្នំភ្លើងក្រោមសមុទ្រ តុងហ្គា នៅតែសកម្ម ហើយអាចផ្ទុះម្ដងទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

​ស្នងការ៣ខេត្ត អំពាវនាវឱ្យរថយន្តពាក់ស្លាកលេខ ន.ប និងបិទស្លាកនគរបាលជាតិ មិនស្រប់ច្បាប់រួសរាន់ទៅបង់ពន្ធ

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្ស ប្រឡងជាប់បាក់ឌុបនៅក្នុងខេត្តត្បូងឃ្មុំ សុទ្ធតែទទួលបានទឹកប្រាក់លើកទឹកចិត្តពីលោក វង សូត

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាល្បីៗ៥ដួងផុងខ្លួនអស់លុយរាប់សែនដុល្លារ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services