Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អត់សម្រេចបានគោលដៅ ចាក់វ៉ាក់សាំងបង្ការកូវីដ ទេ (មានវីដេអូ)

បានផុស

នៅ

ក្រសួង​សុខាភិបាល​សាធារណៈ​របស់​ប្រទេស​ថៃ ​បាន​ខកខាន​គោលដៅ​របស់ខ្លួន ​ក្នុង​ការចាក់​វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបាន១០០លាន​ដូស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បានដាក់គោលដៅ ឈាន​ដល់​ចំណុច​សំខាន់នេះឲ្យបានត្រឹម​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​ឥឡូវ​ទទួល​ស្គាល់​ថា ​ខ្លួនមិនអាចធ្វើ​បានឡើយ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ The Nation។

លោកវេជ្ជបណ្ឌិត Kiattiphum Wongrajit មកពីក្រសួងសុខាភិបាលសាធារណៈនិយាយថា ឥឡូវនេះ មន្ត្រីបានចាក់វ៉ាក់សាំងចំនួន៩៤លានដូស ដោយតួលេខនោះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៩៥លានដូសបន្ទាប់ពីចំនួនសរុបកាលពីម្សិលមិញ។ ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយ​ថា លោក​សប្បាយ​ចិត្ត​នឹង​សមិទ្ធផល​នេះ។

លោកនិយាយថា “ថ្វីបើយើងមិនអាចទៅដល់គោលដៅក៏ដោយ ប៉ុន្តែចំនួនសរុបនៃការចាក់វ៉ាក់សាំងកូវីដទូទាំងប្រទេស គឺខ្ពស់ណាស់”។

ទន្ទឹមនឹងនេះ ឆ្លើយតបទៅនឹងរបាយការណ៍នៃការតវ៉ាដែលបានគ្រោងទុកប្រឆាំងនឹងអាណត្តិវ៉ាក់សាំងដែលអាចកើតមាន លោក Kiattiphum បានលើកឡើងថា មនុស្សមានសេរីភាពក្នុងការជ្រើសរើសថាតើត្រូវចាក់វ៉ាក់សាំងឬក៏អត់។

យ៉ាងណា លោកកំពុងជំរុញឲ្យប្រជាពលរដ្ឋទៅទទួលថ្នាំបង្ការ​ ដោយចង្អុលបង្ហាញថា តាមរយៈការចាក់វ៉ាក់សាំង ពួកគេកំពុងជួយការពារខ្លួនឯង និងអ្នកដទៃ។ ​ឥឡូវពួកគេ ​ក៏អាចជ្រើសរើសប្រភេទវ៉ាក់សាំងដែលពួកគេចង់ចាក់បានផងដែរ។

គួរបញ្ជាក់ថា ពីមុន រដ្ឋាភិបាលថៃ បានប្ដេជ្ញាដាក់វិធានការតឹងរ៉ឹងចំពោះអ្នកដែលបដិសេធទទួលថ្នាំបង្ការ ដែលអាចដាក់ចេញនូវការដាក់កំហិតជាច្រើន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ថៃ បន្តតាមរកទេសចរអាហ្វ្រិក ជាង១០០នាក់ មកធ្វើតេស្តរក Omicron

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម