Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​ថា ជំងឺ​ឆ្លង​បន្ទាប់អាច​សម្លាប់​មនុស្ស​សាហាវ​ជាង​កូវីដ

បានផុស

នៅ

ជំងឺ​ឆ្លង​រាត​ត្បាត​នា​ពេល​អនាគត​​អាច​សម្លាប់​មនុស្ស​​សាហាវ​ជា​ង​ជំងឺ​កូវីដ-១៩​ទៀត ដូច្នេះ​​មេ​រៀន​ពី​របៀប​ទប់​ស្កាត់​មិន​ត្រូវ​បែក​ខ្ញែក​គ្នា​នោះ​ទេ ហើយ​ពិភព​លោក​គួរ​ធានា​ថា ​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​សម្រាប់​​ជំងឺ​ឆ្លង​រាត​ត្បាត​បន្ទាប់។ នេះ​ជា​ការ​​លើក​ឡើង​​ពី​អ្នក​ផលិត​វ៉ាក់សាំង Oxford-AstraZeneca ។

យោង​តាម​ទិន្នន័យ​ពី​សាកល​វិទ្យាល័យ Johns Hopkins ​បាន​ឲ្យ​ដឹង​ថា ​ជំងឺ​កូវីដ-១៩​បាន​សម្លាប់​មនុស្ស​ជាង​៥.២៦​លាន​នាក់​ទូទាំង​ពិភព​លោក និង​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដុន​ដាបយ៉ាង​ខ្លាំង​ ហើយ​ជីវិត​រស់​នៅ​របស់​មនុស្ស​រាប់​លាន​នាក់​វេទនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី Sarah Gilbert អ្នក​ឯកទេស​វ៉ាក់សាំងបាន​និយាយថា ៖«ការ​ពិត​គឺ​ថា ជំងឺ​ឆ្លង​រាត​ត្បាត​បន្ទាប់​អាច​នឹង​​អាក្រក់​ជាង​បច្ចុប្បន្ន។ វា​អាច​​ឆ្លង​កាន់​តែ​សាហាវ ឬ​​សម្លាប់​មនុស្ស​កាន់​តែ​អាក្រក់​ ឬ​ក៏​ទាំង​ឆ្លង និង​សម្លាប់មនុស្ស​កាន់​តែ​​ធ្ងន់​ធ្ងរ​។ នេះ​មិន​មែន​ជា​វីរុស​ចុង​ក្រោយ​ដែល​គំរាម​កំហែង​អាយុ​ជីវិត និង​ការ​រស់​នៅ​របស់​យើង​នោះ​ទេ»។

អ្នក​ស្រី Gilbert​ ជា​សាស្ត្រា​ឯកទេស​វ៉ាក់សាំង​នៅ​សាកល​វិទ្យាល័យ Oxford បាន​និយាយ​ថា ពិភព​លោក​អាច​​​ទប់​ស្កាត់​បាន​ល្អ​​ ប្រសិន​បើ​បាន​ត្រៀម​ខ្លួន​ល្អ​ប្រសើរ​សម្រាប់​ជំងឺ​ឆ្លង​រាត​ត្បាត​បន្ទាប់។

អ្នក​ស្រី​មាន​ប្រសាសន៍​​ថា ៖«ការ​ត្រៀម​ខ្លួន​​​ដែល​​​យើង​បាន​ធ្វើ និង​បទ​ពិសោធ​ដែល​យើង​បាន​ឆ្លង​កាត់ នោះ​នឹង​មិន​​​ធ្វើ​ឲ្យ​យើង​បរាជ័យ​ទេ»។

អ្នក​ជំនាញ​សុខភាព​បាន​និយាយ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បញ្ចប់​​ជំងឺ​កូវីដ-១៩​មាន​ភាព​មិន​ស្មើ​គ្នា និង​បែក​បាក់​ពោល​គឺ​ការ​ទទួល​បាន​វ៉ាក់សាំង​មាន​កំណត់​ចំពោះ​ប្រទេស​​មាន​ប្រាក់​ចំណូល​ទាប ខណៈ​ប្រទេស​អ្នក​មាន​កាន់​តែ​​ទទួល​បាន​វ៉ាក់សាំង​ច្រើន​តាម​​អ្វី​ដែល​ចង់​បាន។

ក្រុម​អ្នក​ជំនាញ​សុភាព​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ​សុខភាព​ពិភព​លោក​​​ដើម្បី​​ពិនិត្យ​មើល​ពីរបៀប​​​ទប់​ស្កាត់​ជំងឺ​កូវីដ​-១៩​បាន​អំពា​នាវ​ឲ្យ​មាន​មូលនិធិអចិន្ត្រៃយ៍​ និង​សមត្ថភាព​កាន់​តែ​ល្អ​​ដើម្បី​ស៊ើប​អង្កេត​​ជំងឺ​ឆ្លង​តាម​រយៈ​សន្ធិសញ្ញា​ថ្មី។

សំណើរ​មួយ​​គឺ​សម្រាប់ផ្តល់​ហិរញ្ញប្បទាន​​ហោច​ណាស់​១០​ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ត្រៀម​ជំងឺ​ឆ្លង​រាត​ត្បាត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១០ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣៧ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤៥ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

Sokha Hotels

ព័ត៌មានពេញនិយម