Connect with us

ព័ត៌មានអន្ដរជាតិ

ជន​ភៀស​ខ្លួន​ រ៉ូហ៊ីងយ៉ា​ ប្តឹង​ Facebook​ ទារសំណង​១៥០​ប៊ីលាន​ដុល្លារ​ពី​បទ​សំដី​ស្អប់ខ្ពើម

បានផុស

នៅ

កាលពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ជន​ភៀស​ខ្លួន រ៉ូហ៊ីងយ៉ា បាន​ដាក់​ពាក្យ​ប្តឹង​ក្រុម​ហ៊ុន​ Facebook ​​ដោយ​ទារ​សំណង​១៥០​ប៊ីលាន​ដុល្លារ​អាមេរិក​ពី​បទ​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ពាក្យ​សំដី​ស្អប់​ខ្ពើម​​ដែល​បាន​ក្លាយ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​ជន​ជន​ភាគ​តិច​​នៅ​លើ​បណ្តាញ​​ទំនាក់​ទំនង​សង្គម​របស់​ខ្លួន។

ពាក្យ​បណ្តឹង​ដែល​​ត្រូវ​បាន​ដាក់​នៅ​តុលាការ​រដ្ឋកាលីហ្វញ៉ា​បាន​និយាយ​ថា របៀប​ដោះ​ស្រាយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ជ្រុល​និយម​​ដែល​​បណ្តាល​ឲ្យ​​កើត​ជាពិភព​ហិង្សា​ពិត​ប្រាកដ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកសារ​ទៅ​កាន់​តុលាការ​បាន​និយាយ​ថា ៖«Facebook ប្រៀប​ដូច​ជា​មនុស្ស​យន្ត​ដែល​មាន​​កម្មវិធី​ជា​មួយ​បេសកកម្ម​​តែ​មួយ​គត់​គឺ​ដើម្បី​រីក​ចម្រើន»។

«ការ​ពិត​ដែល​មាន​ប្រកែក​បាន​នោះ​គឺ​ថា ការ​រីក​ចម្រើន​របស់​ Facebook ដែល​ជំរុញ​​ដោយ​ការ​ស្អប់​ខ្ពើម ការ​បែង​ចែក និង​ព័ត៌មាន​មិន​ពិត​​បាន​​ធ្វើ​ឲ្យ​ជីវិត​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​ត្រូវ​បាន​បំផ្លិច​បំផ្លាញ»។

ក្រុម​មូស្លីម​ភាគ​ច្រើន​ប្រឈម​នឹង​ការ​រើស​អើង​យ៉ាង​ខ្លាំង​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ពួក​គេ​ត្រូវ​បាន​មើល​ងាយ​ថា​ជា​អ្នក​ជ្រៀត​ជ្រែក ទោះ​បី​ជា​ពួក​គេ​បាន​រស់​នៅ​ក្នុង​ប្រទេសនេះ​ជា​ច្រើន​ជំនាន់​ក៏ដោយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម