Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រ ទម្លាយមូលហេតុធ្វើឲ្យ Omicron ឆ្លងបានយ៉ាងងាយ

បានផុស

នៅ

​អស់រយៈពេលជាង៣ខែមកហើយ ដែលវីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) បានរាតត្បាតពិភពលោក ហើយគិតមកទល់ពេលនេះប្រទេសជិតជាច្រើនជុំវិញពិភព រួមទាំងកម្ពុជាផង បានបញ្ជាក់ករណីវិជ្ជមាននៃវីរុសបំប្លែងខ្លួនថ្មីនេះ។

A Corona Virus Omicron Variant Composition Stock Photo - Download Image Now  - iStock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ០៦ ខែធ្នូ កន្លងទៅ អ្នកវិទ្យាសាស្ត្រមកពី សហរដ្ឋអាមេរិក បានបញ្ចេញរបកគំហើញរបស់ខ្លួនជាសាធារណៈពាក់ព័ន្ធនឹង វីរុសបំប្លែងខ្លួន អូមីក្រុង ។ ពួកគេអះអាងថា អូមីក្រុង អាចរីករាលដាលបានយ៉ាងងាយ និងរហ័សជាងវីរុសបំប្លែងខ្លួនផ្សេងទៀត ព្រោះហ្សែនមួយចំនួនរបស់វាស្រដៀងនឹងមេរោគជំងឺផ្តាសាយធម្មតា ខណៈកុមារប្រឈមហានិភ័យខ្លាំងផងដែរ ក្រៅពីមនុស្សវ័យចំណាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ។

ការសិក្សាមួយដែលដឹកនាំដោយក្រុមហ៊ុនវិភាគទិន្នន័យ Nference ដែលមានមូលដ្ឋាននៅទីក្រុង Cambridge រដ្ឋ ម៉ាសាឈូសេត (Massachusetts) បង្ហាញថា វីរុសបំប្លែងខ្លួន អូមីក្រុង មានហ្សែនចម្រុះដែលដូចទៅនឹងវីរុសនៃជំងឺច្រើនប្រភេទ ក្នុងនោះក៏មានវីរុសដែលបង្កជាជំងឺផ្តាសាយផងដែរ។ ដោយសារមានហ្សែនចម្រុះបែបនេះហើយ ទើបវាអាចគេចពីការការពារនៃប្រព័ន្ធភាពស៊ាំរបស់មនុស្សបានយ៉ាងងាយ ​និងបង្កជាជំងឺយ៉ាងរហ័ស។

Omicron variant reaches Britain: yes, it's worrying, but scientists are  preparing our defences | News | The Sunday Times

លោក Venky Soundararajan ជាអ្នកដឹកនាំការសិក្សាខាងលើ បានសរសេរនៅលើគេហទំព័រ OSF Preprints ថា វីរុសបំប្លែងខ្លួន ​អូមីក្រុង មានហ្សែនច្រើនប្រភេទពាក់ព័ន្ធនឹងជំងឺច្រើនមុខ ដូច្នេះវីរុសបំប្លែងខ្លួននេះឆ្លងងាយបំផុត ប៉ុន្តែវាបង្កជាជំងឺស្រាល ឬជួនកាលសឹងតែគ្មានរោគសញ្ញាអ្វីនោះទេ។

ទោះបីករណីធ្ងន់ធ្ងរ ​មិនបានរកឃើញច្រើនយ៉ាងណាក្ដី ក៏អ្នកវិទ្យាសាស្ត្រនៅតែព្រមានឱ្យបន្ថែមការប្រុងប្រយ័ត្ន ត្បិតកន្លងមក ករណីស្លាប់ដោយសារ អូមីក្រុង បានកើតមានរួចហើយ។

ទន្ទឹមនឹងនេះ មន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង បានព្រមានដែរថា វីរុសបំប្លែងខ្លួន អូមីក្រុង អាចបង្កហានិភ័យខ្លាំងចំពោះកុមារតូចៗ មនុស្សចាស់ ដូចទៅនឹងជំងឺផ្ដាសាយអ៊ីចឹង។ ​ថ្វីត្បិតវាស្ថិតក្នុងកម្រិតស្រាល ប៉ុន្តែអ្នកជំនាញទូន្មានឱ្យប្រយ័ត្នខ្ពស់ជានិច្ច៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ Omicron វិវត្តខុសពីវីរុសបំប្លែងខ្លួនសាហាវៗផ្សេងទៀត

ចុចអាន៖ អ្នក​ជំនាញ​ថា ជំងឺ​ឆ្លង​បន្ទាប់អាច​សម្លាប់​មនុស្ស​សាហាវ​ជាង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម