Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ដំណើរ​ពី​នីហ្សេរីយ៉ា​ទៅ​អង់គ្លេស​ត្រូវ​បង់​ជាង​៣​ពាន់ដុល្លារ​ធ្វើចត្តាឡីស័ក

បានផុស

នៅ

ប្រទេស​នីហ្សេរីយ៉ា​បាន​ថ្កោល​ទោស​ប្រទេស​អង់គ្លេស​​ពី​ការ​រើង​អើង​ធ្វើ​ដំណើរ​ ដោយ​សារ​តែ​ដាក់​​បញ្ចូល​ប្រទេស​ខ្លួន​ក្នុង​បញ្ជី​ក្រហម បន្ទាប់​ពី​​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​ Omicron ​ដែល​ពាក់​ព័ន្ធ​នឹង​អ្នក​ដំណើរ​ចេញ​ពី​​នីហ្សេរីយ៉ា។

អ្នក​ដំណើរ​ដែល​ទៅ​ដល់​ចក្រភព​អង់គ្លេស​ចេញ​ពី​នីហ្សេរីយ៉ា​ត្រូវ​ធ្វើ​ចត្តាឡីស័ក​១០​ថ្ងៃ​នៅ​​សណ្ឋាគារ​ដោយ​ត្រូវ​ចំណាយ​ប្រាក់ប្រមាណ​ ២២៨៩​ផោន (៣០៣៥​ដុល្លារ​អាមេរិក) និង​​មាន​លទ្ធផល​តេស្ត​អវិជ្ជមានដោយ PCR ពីរ​លើក​ដែល​ជា​ផ្នែក​នៃ​វិធាន​ការ​ថ្មី​ចាប់​មាន​ប្រសិទ្ធិ​ពី​ម៉ោង​៤​ព្រឹក ថ្ងៃ​ចន្ទ​ម្សិល​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល​អង់គ្លេស​បាន​និយាយ​ថា អ្នក​ឆ្លងវីរុស​ Omicron ២១ករណី​នៅ​អង់គ្លេស​​ត្រូវ​បាន​រក​ឃើញ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​នីហ្សេរីយ៉ា។ ឥឡូវ​នេះ អង់គ្លេស​មាន​អ្នក​ឆ្លង​វីរុស​នេះ​ឡើង​ដល់​១៣៤​ករណី​ហើយ។

ឧត្តម​ស្នង​ការ​នីហ្សេរីយ៉ាង​ប្រចាំ​នៅ​ទី​ក្រុង​ឡុងដ៍ លោក Sarafa Tunji Isola បាន​និយាយ​ថា លោកឯកភាព​តាម​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​លោក António Guterres ដែល​បាន​រិះ​គន់​ពី​វិធាន​ការ​ដាក់​បំរាម​របស់​ប្រទេស​ផ្សេង​ៗ​ប្រឆាំង​នឹង​ប្រទេស​អាហ្វ្រិក​ថា​ជា​«ការ​រើស​អើង​ធ្វើ​ដំណើរ»។

លោក Isola ​ថា ៖«ប្រតិកម្ម​​របស់​នីហ្សេរីយ៉ាង​គឺ​ជា​ ការ​រើស​អើង​ធ្វើ​ដំណើរ។ ពី​ព្រោះ តាម​ពិត​ទៅ ​​នីហ្សេរីយ៉ាយល់​ស្រប​តាម​គោល​ជំហរ​របស់​លោក​អគ្គលេខាធិការ UN ដែល​ថា បំរាម​ធ្វើ​ដំណើរ​គឺ​ជា​ការ​រើស​អើង​ដែល​នេះ​​គឺ​មិន​មែន​ជា​ការ​ដោះ​ស្រាយ​ស្ថាន​ភាព​កូវីដទេ។ យើង​ត្រូវ​ដោះ​ស្រាយ​តាម​អ្វី​ដែល​ជា​គោលការណ៍​សកល មិន​មែន​ជា​ការ​ជ្រើស​រើស​»។

លោក​បាន​បញ្ជាក់​ថា ៖«វីរុស​បំប្លែង​ខ្លួន Omicron ជា​ប្រភេទ​វីរុស​ឈឺ​ស្រាល មិន​ចូល​មន្ទីរ​ពេទ្យ​ឬ​ក៏​ស្លាប់​ឡើយ។ ដូច្នេះ​បញ្ហា​នេះ​ខុស​គ្នា​នឹង​វីរុស Delta។ ខ្ញុំ​ចង់​មាន​ន័យ​ពី​គោល​ជំហរ​ផ្អែក​លើ​វិទ្យាសាស្ត្រ និង​ភស្តុតាង​ជាក់​ស្តែង»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម