ដំណើររឿង បុរសអាមេរិក ដែលនាំ Omicron ចូលប្រទេស ថៃ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ដំណើររឿង បុរសអាមេរិក ដែលនាំ Omicron ចូលប្រទេស ថៃ

បានផុស

នៅ

កាលពីថ្ងៃចន្ទទី៧ខែធ្នូម្សិលមិញនេះ ប្រទេសថៃ បានប្រកាសរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron នៅក្នុងខ្លួនជនជាតិអាមេរិកម្នាក់ ដែលបានធ្វើដំណើរចូលប្រទេសនេះ ពីអេស្ប៉ាញកាលពីចុងខែមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង លោក Opas Karnkawinpong បានប្រាប់សន្និសីទសារព័ត៌មានមួយថា ករណីនៅក្នុងខ្លួនបុរសដែលបានមកដល់កាលពីថ្ងៃទី២៩ខែវិច្ឆិកា បានធ្វើឲ្យថៃ ក្លាយជាប្រទេសទី៤៧ដែលបានរកឃើញវីរុសបំប្លែងខ្លួនថ្មីនេះ។

លោក Opas និយាយថា “ករណីដែលបានបញ្ជាក់ជាលើកដំបូងនៃវីរុស Omicron គឺជាបុរសអាយុ៣៥ឆ្នាំ ដែលជាពលរដ្ឋអាមេរិក រស់នៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេលមួយឆ្នាំមកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺមានរោគសញ្ញាស្រាល”។

ខាងក្រោមនេះគឺជាដំណើររឿងរបស់បុរសដែលនាំមេរោគបំប្លែងខ្លួន Omicron ចូលប្រទេសថៃ៖

• ថ្ងៃទី២៨ខែមិថុនា៖ អ្នកជំងឺបានទទួលការចាក់វ៉ាក់សាំង Johnson & Johnson មួយដូសនៅសហរដ្ឋអាមេរិក។

• ថ្ងៃទី២៨ខែវិច្ឆិកា៖ អ្នកជំងឺឆ្លងកាត់ការធ្វើតេស្ត RT-PCR នៅប្រទេសអេស្ប៉ាញ ហើយទទួលបានលទ្ធផលអវិជ្ជមាន។ ក្រោយ​មក អ្នកជំងឺ​បាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​មិត្តភក្តិ​ម្នាក់ ដែល​មិន​បាន​ធ្វើ​តេស្ត​វិជ្ជមាន (​គិត​ត្រឹម​ម៉ោងផ្សាយព័ត៌មាននេះ)។

• ថ្ងៃទី២៩ខែវិច្ឆិកា៖ អ្នកជំងឺជិះយន្តហោះចេញពីប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុងឌូបៃ សម្រាប់ការស្នាក់នៅរយៈពេលប្រាំបួនម៉ោង ហើយអះអាងថា បានពាក់ម៉ាសគ្រប់ពេល។

• ថ្ងៃទី៣០ខែវិច្ឆិកា៖ មកដល់ទីក្រុងបាងកក នៅប្រហែលពាក់កណ្តាលអធ្រាត្រ, ឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពេទ្យ និងធ្វើដំណើរទៅសណ្ឋាគារ។

• ថ្ងៃទី១ខែធ្នូ៖ អ្នកជំងឺធ្វើតេស្តវិជ្ជមាន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បើទោះបីជាមិនមានរោគសញ្ញាក៏ដោយ។

• ថ្ងៃទី៣ខែធ្នូ៖ សំណាកត្រូវបានបញ្ជូនទៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងបញ្ជាក់ថាជាវីរុសបំប្លែងខ្លួន Omicron៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ថៃ ទើបអះអាង Omicron មិនអាចចូលបាន ពេលនេះលោក ប្រាយុទ្ធ និយាយបែបណាវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទី មុន

មេ ONE នឹង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​៥​ម៉ឺន​ដុល្លារ​អាមេរិក​គ្រប់​ព្រឹត្តិការណ៍​ប្រកួត

ព័ត៌មានជាតិ២១ នាទី មុន

ពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ជាង​៣​ម៉ឺន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣

ជំនឿ២ ម៉ោង មុន

ខែ ​៤នេះ ជួបសំណាងអាក្រក់ខ្លាំងជាងគេ នាដើមឆ្នាំ២០២២

នយោបាយ២ ម៉ោង មុន

គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ទទួលបាន​ពាក្យបណ្តឹង​ចំនួន​២៦​បណ្តឹង​

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services